Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​បុរស​ជ...

បញ្ជូន​បុរស​ជនជាតិ​ចិន ដែល​ប្រើ​ហិង្សា​លើ​ប្រពន្ធ ជា​ជនជាតិខ្មែរ មក​តុលាការ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ជនជាតិ​ចិន ដែល​ប្រើ​ហិង្សា​លើ​ប្រពន្ធ ជា​ជនជាតិខ្មែរ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល ខណ្ឌ​បឹង​កេងកង បញ្ជូនមក​តុលាការ នៅ​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​បុរស​ជនជាតិ​ចិន​រូ​ប​នេះ ឈ្មោះ ឈិន ស៊ា​អ៊ី អាយុ​៤២​ឆ្នាំ ។ ចំណែក​ជនរងគ្រោះ ជា​ប្រពន្ធ​ឈ្មោះ ជីវ ស៊ុយ​ងី​ង អាយុ ៣១ ឆ្នាំ និង​មាន​កូនស្រី ពីរ​នាក់ ជា​ចំណងដៃ នៃ​អាពាហ៍ពិពាហ៍ ។​

​គួររំលឹកថា នៅ​ព្រលប់ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នគរបាល​ខណ្ឌ​បឹង​កេងកង បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ប្រើ​អំពើហិង្សា យ៉ាង​ព្រៃផ្សៃ លើ​ប្រពន្ធ​ជា​ជនជាតិខ្មែរ ។ អំពើហិង្សា​នេះ បាន​កើតឡើង​កាលពី វេលា​ម៉ោងជាង ៨ យប់ ថ្ងៃទី​២៣ ខែវិច្ឆិកា នៅ​ចំណុច​ហាង​មួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ ៦៧​បេ ផ្លូវ​លេខ ៣១០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង ។​

​នារី​រងគ្រោះ បាន​ប្រាប់ថាៈ ប្តី​របស់ខ្លួន តែងតែ​ប្រើ​អំពើហិង្សា លើ​ខ្លួន​ជា​ញឹកញាប់ និង​វាយដំ​យ៉ាង​សាហាវព្រៃផ្សៃ ទោះបី​រឿង​កើតចេញ ពី​បញ្ហា​បន្តិចបន្តួច ក៏ដោយ ។ នារី​រងគ្រោះ ស្នើ​សុំអោយ​សមត្ថកិច្ច ចាត់ការ​លើ​ប្តី​របស់ខ្លួន តាមផ្លូវ​ច្បាប់ ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular