Home កីឡា កម្ពុជា ត្រៀម...

កម្ពុជា ត្រៀម​ដាក់​ប​ញ្ជូ​ល​កីឡា​ជាង ៣០ ប្រភេទ ដើម្បី​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​វៀតណាម​

ដោយៈ ទេព​មង្គល / ភ្នំពេញៈ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បានប្រកាស​ប្រាប់ឱ្យដឹង​ថា ប្រទេស​កម្ពុជា ត្រៀម​ដាក់​ប​ញ្ជូ​ល​កីឡា ជាង ៣០ ប្រភេទ ដើម្បី​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​វៀតណាម លើក​ទី​៣១ ឆ្នាំ​២០២១ ខាងមុខនេះ ដោយមាន​កីឡា ៤០ ប្រភេទ ដែល​ត្រូវ​ប្រកួត ។ ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម​នេះ គ្រោង​នឹងធ្វើ នៅ​រដ្ឋធានី​ហាណូយ ចាប់ពី​ថ្ងៃទី​២១ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ ។

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថាៈ មកដល់ពេលនេះ វៀតណាម បានជ្រើសរើស​កីឡា ប្រហែល ៤០ ប្រភេទ ដែល​ត្រូវ​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១, ហើយ​ក្នុង​ប្រភេទ​កីឡា​ទាំងនោះ កម្ពុជា​បានជ្រើសរើស​កីឡា ប្រហែល​ពី ២០ ទៅ ៣០ ប្រភេទ ដែល​សុទ្ធសឹង​ជា​កីឡា ដែលមាន​សក្ដានុពល ដើម្បី​ឈានទៅ​ដណ្តើម​មេដាយ ជូន​ជាតិ​មាតុភូមិ ។ ប៉ុន្តែ​យើង​អត់​ទាន់​កំណត់ និង​ជ្រើសរើស នៅឡើយ​ទេ ដោយ​វៀតណាម នៅ​មិនទាន់​រៀបចំ​ប្រភេទ​កីឡា ដែល​ហៅថា ការកំណត់​ចុងក្រោយ ។ ទោះបីជា​យ៉ាងណា ចំនួន​ប្រភេទ​កីឡា ទាំងអស់​នោះទេ វៀតណាម នឹង​ប្រកាស​ជា​ផ្លូវការ នាពេល​ឆាប់ៗ​នេះ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា

​លោក បាន​មានប្រសាសន៍​ទៀតថាៈ សម្រាប់​ការប្រកួត ខាងមុខនេះ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន កំពុង​រៀបចំ​យុទ្ធសាស្ត្រ ក្នុងការ​ពង្រឹងសមត្ថភាព​កីឡាករ កីឡាការិនី គ្រប់​ប្រភេទ​កីឡា ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​ឈានទៅ​សម្រេចបាន​ជោគជ័យ ។​

​លោក​បាន​បញ្ជាក់ថាៈ នៅ​ដើមឆ្នាំ ឬ​ពាក់កណ្តាល ឆ្នាំ​២០២១ កម្ពុជា ក៏​ត្រៀម​បញ្ជូន​កីឡាករ កីឡាការិនី​កម្ពុជា ជាង ១០០ នាក់ ទៅ​ហ្វឹកហាត់ នៅក្រៅ​ប្រទេស ជាពិសេស​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ត្រៀម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ នេះ​ផងដែរ ។​

​លោក​បាន​បញ្ជាក់ទៀតថាៈ សម្រាប់​កម្ពុជា គឺមាន​ប្រភេទ​កីឡា ដែលមាន​សក្តានុពល ក្នុងការ​ឈានទៅ​ដណ្តើម មេដាយ មានដូចជា តេ​ក្វាន់​ដូ ប៉េតង់ ជឺ​ជិត​ស៊ូ គុន​ខ្មែរ វាយ​កូន​បាល់ ប្រដាល់សកល វ៉ូ​វី​ណា​ម សីដក់ និង​ចំបាប់ ជាដើម ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular