Home ព័ត៌មានជាតិ សន្តិសុខ ប៉ូលិស​ព្រហ្ម...

ប៉ូលិស​ព្រហ្មទណ្ឌ​១៣៤​នាក់​ទទួល​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈកម្លាំង​នគរបាល​ជំនាញ​ការងារ​ព្រហ្មទណ្ឌ​ជា​សិក្ខាកាម​សរុប​១៣៤​នាក់​មកពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​លើ​ការងារ​ព្រហ្មទណ្ឌ​ដើម្បី​បង្កើន​ឱ្យមាន​ជំនាញ​ច្បាស់លាស់​ប្រកបដោយ​គុណភាព​បំពេញភារកិច្ច​ស្រាវជ្រាវ​ស៊ើបអង្កេត​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ទាំង​បទឧក្រិដ្ឋ​និង​មជ្ឈិម​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្នុង​កិច្ចការងារ​ការពារ​ថែរក្សា​សន្តិសុខ នាំមក​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​គត់​ហ្មត់​។​

រូបថតៈប៉ូលិស​ព្រហ្មទណ្ឌ​១៣៤​នាក់​ទទួល​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​

នគរបាល​ជា​សិក្ខាកាម​១៣៤​នាក់​បន្ទាប់ពី​សិក្សា​រៀនសូត្រ​ទ្រឹស្តី​រួចហើយ​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែវិច្ឆិកា​ក៏បាន​រៀនសូត្រ​អនុវត្ត​ជាក់ស្តែង​របៀប​ពិនិត្យ​ស្រាវជ្រាវ​ស៊ើបអង្កេត​កន្លែងកើតហេតុ​និង​នីតិវិធី​មួយចំនួនទៀត​ក្នុង​កិច្ចការងារ​ជំនាញ​ព្រហ្មទណ្ឌ​ដើម្បី​ជំនួយ​ដល់​ការងារ​អនុវត្ត​វិធានការ​បង្ក្រាប​បទល្មើស​ឈានទៅដល់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឱ្យ​ទទួលបាន​ជោគជ័យ​។​

​អនុវត្តតាម​គោលការណ៍​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ការងារ​ជំនាញ​ផ្សេងៗ​ជូន​ដល់​នគរបាល​រាជធានី​ភ្នំពេញ​បាន​បើក​វគ្គ​ជា​បន្តបន្ទាប់​ដើម្បី​បង្កើន​សមត្ថភាព​និង​ចំណេះដឹង​ជូន​ដល់​កងកម្លាំង​នគរបាល​ឱ្យ​កាន់តែ​មានចំណេះ​ជំនាញ​យកទៅអនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព​។​វគ្គ​បណ្តុះបណ្តាល​បំប៉ន​សមត្ថភាព​លើ​ការងារ​ជំនាញ​ព្រហ្មទណ្ឌ​ដែលមាន​សិក្ខាកាម​១៣៤​នាក់​ខាងលើ​ត្រូវបាន​សិក្សា​រៀនសូត្រ​រយៈ​កន្លះ​ខែ​ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃទី​២​ខែវិច្ឆិកា​និង​ត្រូវ​បញ្ចប់​បិទ​វគ្គ​នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា​ខាងមុខនេះ​។​សិក្ខាកាម​សិក្សា​រៀនសូត្រ​នូវ​មេរៀន​រួមមានៈ​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​លេខ​០០៦,​ការងារ​សួរចម្លើយ​,​វិធីសាស្ត្រ​ស្រាវជ្រាវ​មនុស្សឃាត​,​ការងារ​យល់ដឹង​ទូទៅ​អំពី​កន្លែងកើតហេតុ​៕​សរន

រូបថតៈប៉ូលិស​ព្រហ្មទណ្ឌ​១៣៤​នាក់​ទទួល​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​

រូបថតៈប៉ូលិស​ព្រហ្មទណ្ឌ​១៣៤​នាក់​ទទួល​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​

រូបថតៈប៉ូលិស​ព្រហ្មទណ្ឌ​១៣៤​នាក់​ទទួល​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​

រូបថតៈប៉ូលិស​ព្រហ្មទណ្ឌ​១៣៤​នាក់​ទទួល​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular