Home ព័ត៌មានជាតិ សេដ្ឋកិច្ច អាវុធហត្ថឃាត់...

អាវុធហត្ថឃាត់ខ្លួនបុរសម្នាក់ប្រើប្រាស់ផ្លាកលេខរថយន្តក្លែងក្លាយ

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីរកឃើញថាបានប្រើប្រាស់ផ្លាកលេខរថយន្តក្លែងក្លាយបំពាក់លើរថយន្តLEXUS RX 400h ។

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក ហង្សសុជាតិ បានឲ្យដឹងតាមរទូរសព្ទនៅយប់ថ្ងៃទី២៧វិច្ឆិកាថាកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឃាត់ខ្លួនបុរសម្នាក់តាមដីកាសម្រេចបើកការស៊ើបអង្កេតជាក់ស្តែងពីស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ម្សិលមិញ នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ ការឃាត់ខ្លួនរួមជាមួយនឹងរថយន្តម៉ាក LEXUS RX 400h ពណ៌ សរ ពាក់ផ្លាកលេខក្លែងក្លាយ ភ្នំពេញ BD-9326 ។ បុរសដែលត្រូបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះឃឹម ប៊ុនធឿន អាយុ ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោក ហង្សសុជាតិបានបញ្ជាក់ថារថយន្តម៉ាក LEXUS RX 400h ពណ៌ ស ដែលពាក់ផ្លាកលេខ ភ្នំពេញ BD-9326 ក្រោយធ្វើការស្រាវជ្រាវមកបានរកឃើញថា ជាផ្លាកលេខរបស់រថយន្តមួយគ្រឿងផ្សេងទៀតម៉ាក តូយូតាហាយឡិនឌ័រស៊េរី ឆ្នាំ ២០០២ ពណ៌ខ្មៅ និងមានម្ចាស់កម្មសិទ្ធិឈ្មោះ GUO CHAOYANG រស់នៅភ្នំពេញ ។ ប្រភពមួយផ្សេងទៀតបានបង្ហើបថា ឈ្មោះ ឃឹម ប៊ុនធឿន ជាម្ចាស់ការ៉ាសជួសជុលរថយន្តនិងជាឈ្មួញរកស៊ីទិញលក់តែរថយន្តអត់ពន្ធ។ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោក ហុងសុជាតិ បានបញ្ជាក់ថាជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនបានកសាងឯកសារបញ្ជូនទៅសាលាដំបូងខេត្តតែជនសង្សយ័ត្រូវត្រូវបានខាងតុលាការសាលាតំបូងខេត្តផ្ញើមកកាន់កងរាជអាវុធហត្ថខេត្តបណ្តោះអាសន្នដើម្បីបំពេញនិតិវិធីបន្តទៀតផងដែរ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular