ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់ ដកហូត​គ្រឿងញៀន​ចំនួន​១២​កញ្ចប់​

1418
ចែករម្លែក
  • 41
    Shares

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ ចុះ​ធ្វើ​រដ្ឋបាល​តាម​បន្ទប់​ជួល ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់ ក្នុងចំណោម​បក្ខពួក​៤​នាក់ ដកហូត​បាន គ្រឿងញៀន​ចំនួន​១២​កញ្ចប់​ធំ និង​តូច កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១ មានឈ្មោះ នាង ច​ន្ទ័​សូលី​កា ហៅ​កា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ខារ៉ាអូខេ ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​២​ឈ្មោះ ស៊ិន ប៊ុន​លុ​ល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់នៅ​ខណ្ឌមានជ័យ និង​បក្ខពួក​២​នាក់​ទៀត​គេចខ្លួន​បាត់ស្រមោល​។​

​ជាមួយគ្នា​នោះដែរ​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១២​កញ្ចប់​ថង់ (​ក្នុងនោះ​មាន​១១​កញ្ចប់​ថង់​តូច និង​ធំ​ចំនួន​១​កញ្ចប់​ចង់​) រួម​និង​ង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ឃាត់ខ្លួន​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់​បន្តទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម