Home ព័ត៌មានជាតិ សេដ្ឋកិច្ច អភិបាលរងខេត្ត...

អភិបាលរងខេត្តកំពង់ឆ្នាំងដឹកនាំក្រុមការងារគម្រោងLASEDIIចុះសាកសួរសុខទុក្ខនិងពិនិត្យការដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វនិងការផ្តល់សេវាសុខុមាលភាពជូនប្រជាពលរដ្ឋ

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈអភិបាលរងខេត្តកំពង់ឆ្នាំងលោក អម សុភា បានដឹកនាំក្រុមការងារគម្រោងLASEDIIចុះសាកសួរសុខទុក្ខនិងពិនិត្យការដាំដំណាំរួមផ្សំ និងការចិញ្ចឹមសត្វនិងការផ្តល់សេវាសុខមាលភាពជូនប្រជាពលរដ្ឋនៅឃុំ២ក្នុងស្រុកសាមគ្គីមានជ័យកាលពីថ្ងៃទី២៧ខែវិច្ឆិកា។

ក្នុងឱកាសនោះលោក អម សុភា បានសំណូមពរដល់ប្រជាពលរដ្ឋឲ្យខិតខំយកចិត្តទុកដាក់ក្នុងការដាំបដំណាំរួមផ្សំនិងចិញ្ចឹមដោយអនុវត្ត បច្ចេកទេសតាមរយ:ការផ្តល់បទពិសោធន៍របស់មន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តដែលបាន បណ្ដុះបណ្ដាលនាពេលកន្លងមកធ្វើយ៉ាងណាដើម្បីអោយដំណាំនិងការចិញ្ចឹមសត្វទទួលបាន ជោគជ័យ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular