Home ព័ត៌មានជាតិ សន្តិសុខ មនុស្ស​ស្លាប់...

មនុស្ស​ស្លាប់ ៨៧៤​នាក់ និង​របួស ២៦៣៣​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​២១១​ថ្ងៃ​

​​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ២១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា បាន​កើតឡើង​ចំនួន ១.៧៣៤​លើក បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ៨៧៤​នាក់ របួស​ចំនួន ២.៦៣៩​នាក់ ក្នុងនោះ​របួសធ្ងន់ ១.៥៩២​នាក់​។​រីឯ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​កើតឡើង​ចំនួន​បី​លើក ស្លាប់​មួយ​នាក់ របួស​ប្រាំមួយ​នាក់ (​របួសធ្ងន់ ៥​នាក់ និង​ស្រាល ១​នាក់​)​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នក​នាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថា សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ២១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២២៥.៩០៨​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៦៦.៨៧៧​គ្រឿង និង​រថយន្ត​ចំនួន ៥៩.០៣១​គ្រឿង​។
​ប្រភព​ដដែល​បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវាត់ គ្មាន​ស្លាក​លេខ​និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕

​ទិ​ដ្ឋ​ភ​ភាពគ្រោះថ្នាក់​ចរាចរណ៍​នាពេល​ថ្មីៗ​នេះ​

​ទិ​ដ្ឋ​ភ​ភាពគ្រោះថ្នាក់​ចរាចរណ៍​នាពេល​ថ្មីៗ​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular