ដោយៈជាសីហៈ/ភ្នំពេញៈ បើបានជ្រុលដំណើរទៅភូមិភាគឥសាន្តសូមកុំភ្លេចរមណីដ្ឋានធម្មជាតិ និង កៃច្នៃនានានៅក្នុងខេត្តមណ្ឌលគីរី ។
ក្រសួងទេសចរណ៍បានអះអាងថា មណ្ឌលគិរី គឺជាខេត្តមួយស្ថិតនៅប៉ែកឥសាន្តនៃព្រះរាជាណាចក្រកម្ពុជា សម្បូរទៅដោយធន ធានធម្មជាតិទាំងនៅលើដី និងនៅក្រោមដី ព្រមជាមួយវប្បធម៌ទំនៀមទំលាប់ប្រពៃណីចម្រុះរបស់បងប្អូនជនជាតិដើមភាគតិច ។
ប្រភពដដែលបានបន្តថា ក្រៅពីនោះខេត្តមណ្ឌលគិរីមានមានភព្វវាសនាខ្ពស់ដោយសារមានស្ថានភាពអាកាសធាតុត្រជាក់គ្រប់រដូវ ទិដ្ឋភាព និងទេសភាពដ៏ទាក់ទាញ មានទឹកជ្រោះជាច្រើនកន្លែង (ទឹកជ្រោះប៊ូស្រា រមនា១ រមនា២ ជ្រៃធំ មនោរម្យ ជ្រៃយស លេងប៉ូកប្រះ អូរឆ្វេង លែងទូវ លែងឃិត) ជួរភ្នំបន្តជាប់គ្នារដឹក ជ្រលង ដងអូរជាច្រេីន វាលស្មៅបៃតងលាតសន្ធឹងលើកំពូលភ្នំ ខ្យល់បរិសុទ្ធ អាកាសធាតុត្រជាក់ សត្វព្រៃជា ច្រើនប្រភេទ ព្រមទាំងសប្បទាទេសចរណ៍ និងសេវាផ្សេងៗ សក្តានុពលទាំងអស់នេះហើយដែលធ្វើអោយភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាមិនចេះជិនណាយ៕