Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ទោះជា​កូ​វីដ...

​ទោះជា​កូ​វីដ​-១៩ បង្ក​ផលវិបាក តែ​របរ​តម្បាញ​ក្រមា របស់​អ្នកភូមិ អាច​រកប្រាក់​ចំណូល​បាន​

​ដោយៈ ប​.​ជ័យ​-​អូរ​ស្មាច់ / ឧ​ត្ត​រ​មាន​ជ័​យៈ ទោះជា​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ បង្ក​ផលវិបាក ជា​សាកល​ក្តី តែ​របរ​តម្បាញ​ក្រមា និង​កន្ទេល របស់​អ្នកភូមិ​ខ្លះ នៅ​សហគមន៍​មួយ​ថា អាច​រកប្រាក់​ចំណូល បាន​បន្ថែម​ខ្លះ​ដែរ ។ សហគមន៍​នោះ មាន​ប្រជាពលរដ្ឋ ប្រហែលជា ៣០ គ្រួសារ រស់នៅ​ភូមិ​ឆ្កែស្រែង ឃុំ​-​ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ប្រជាពលរដ្ឋ​ទាំងនោះ បាន​បង្កើតជា​សហគម​ន៍ មុខរបរ​ផ្នែក​ត្បាញ​ក្រមា និង​ត្បាញកន្ទេល នៅ​នឹង​មូលដ្ឋាន​របស់ខ្លួន បន្ទាប់ពី​ធ្វើស្រែ​ចំការ រួច ដើម្បី​បង្កើន​នូវ​ប្រាក់ចំណូល បន្ថែមទៀត សំរាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ របស់​ពួកគាត់ ក្នុងអំឡុងពេល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នេះ ។​

​អ្នកស្រី ដូង សាវឿន តំណាង​ប្រជាពលរដ្ឋ រស់នៅក្នុង​សហគមន៍ ភូមិ​ឆ្កែស្រែង ឃុំ​-​ស្រុក​ចុងកាល់ នេះ បានអោយដឹងថាៈ ដើម្បី​បន្ត​ការថែរក្សា ឲ្យ​បាន​នូវ​ទំនៀម​ទំលាប់ ប្រពៃណី​យ​តម្បាញ​ខ្មែរ ពួកគាត់​ប្រក​បរបរ​នេះ អាចធ្វើ​ឲ្យ​សហគមន៍​របស់​ពួកគាត់ រកប្រាក់​ចំណូល​បានដែរ នៅ​នឹង​ផ្ទះ ពោលគឺ​បន្ទាប់ពី​ទំនេរ ពី​ការងារ​ធ្វើស្រែ ចំការ​រួច ។

​អ្នកស្រី បាន​បន្តថាៈ ការបង្កើត​ជា​សហគម​ន៍​ត្បាញ​ក្រមា និង​ត្បាញកន្ទេល​នេះ គឺមាន​ការគាំទ្រ ផ្គត់ផ្គង់​សំភារ ពី​ម​ជ្ឃ​ម​ណ្ឌ​ម​អភិវឌ្ឃន៍​ស្ត្រី ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ កន្លងមក មន្ត្រី​ក្រុមការងារ របស់​មជ្ឈមណ្ឌល​ថ្នាក់​ខេត្ត បាន​ចុះ​មកជួយ​បង្ហាត់បង្រៀន និង​ផ្តល់​ជា​គ្រឿង​ឧបករណ៍ សំភារ​បច្ចេកទេស​ផ្សេងៗ ដើម្បី​ជួយ​ដល់​ការ​ត្បាញ​ក្រមា និង​កន្ទេល ពោលគឺ បើទោះបីជា​ស្ថិត ក្នុងស្ថានភាព​កូ​វីដ​-១៩ យ៉ាងណាក្តី ក៏​ពួកគាត់​មានលទ្ធភាព រកប្រាក់​ចំណូល​ផ្អ​ត់​ផ្គង់ ទ្រទ្រង់​ជីវភាព​គ្រួសារ បាន​សមរម្យ​ដែរ ។​

​ចំណែក​អ្នកស្រី ឯក សុភា​រុំ ប្រធាន​មន្ទីរ​កិច្ចការនារី ខេត្ត​ឧ​ត្ត​រ​មានជ័យ បានអោយដឹងថាៈ ការ​ត្បាញ​នៅ​នឹង​មូលដ្ឋាន គឺ​ក្នុង​មួយខែៗ ប្រជាពលរដ្ឋ អាច​រកប្រាក់​ចំណូល​បាន ពី​ការ​ត្បាញ​នេះ ជិត ១ ពាន់​ដុល្លារ​ដែរ ក្នុង​មួយ​គ្រួសារៗ ពោលគឺ សហគមន៍ មានមុខ​របរ នៅ​នឹង​មូលដ្ឋាន​ដូច្នេះ គឺ​វា​អាចធ្វើ​ឲ្យ​មានការ​កាត់បន្ថយ ការ​ចំណាកស្រុក និង​បាន​កាត់បន្ថយ នូវ​អំពើហិង្សា​ក្នុង​គ្រួសារ ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular