Home ព័ត៌មានជាតិ សង្គម មេប៉ូលិសបញ្ជា...

មេប៉ូលិសបញ្ជាឲ្យអគ្គនាយកដ្ឋាន អន្តោ ប្រវេសន៍ស្រាវ ជ្រាវករណីប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអាកាសយានដ្ឋា នអន្តរជាតិកងកេងរងការចោទ ប្រកាន់យកលុយពីភ្ញៀវ

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ បន្ទាប់ពីអគ្គស្នងការនគរ បាល ជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ពិនិត្យលើករណីលោក កៅ សារ៉ាណា ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអាកាសយាន្តដ្ឋានអន្តរជាតិកងកេង (ខេត្ត ព្រះសីហនុ) រងការចោទប្រកាន់ថា យកលុយពីភ្ញៀវដែលចូលក្នុងប្រទេស និងរឿងប្រថាប់ត្រា នោះ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍បានចុះធ្វើ ការ ស្រាវជ្រាវស៊ើបអង្កេត លើករណីនេះ ដើម្បី រក ការពិត។

រូបថត:លោក កៅ សារ៉ាណា ដែលរងការចោទប្រកាន់

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាន នគរ បាលជាតិបាន ប្រាប់រស្មីកម្ពុជាថា បន្ទាប់ពីទទួល បាន ព័ត៍មាននេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបញ្ជូនទៅឲ្យ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ពិនិត្យលើករណីនេះ មុខការហើយខាងអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក៏បានឲ្យលោក កៅ សារ៉ាណា ធ្វើ ការបំភ្លឺរឿងចោទប្រកាន់នេះ។ ចំណែកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ មិនអាចសុំការអត្ថាធិប្បាយបានទេ ។ រីឯនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោ ប្រវេសន៍ និង ជាអ្នកនាំពាក្យបាន មាន ប្រសាសន៍ប្រាប់រស្មីកម្ពុជា ថា អគ្គនាយកដ្ឋាន អន្តោ ប្រវេសន៍បានចាត់ ក្រុមការងារចុះធ្វើការអង្កេតស្រាវជ្រាវលើករណីនេះ ហើយ ប៉ុន្តែ នៅមិនទាន់បានរបាយការណ៍ នៅឡើយទេ ហើយការ ចោទ ប្រកាន់គឺគ្រាន់ តែជាពាក្យចចាម អារាម អត់មានភស្តុតាងទេ។ នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានបញ្ជាក់ថា “គ្រាន់ តែឮពាក្យចចាម អារាមចឹង ប៉ុន្តែឥឡូវ អគ្គ នាយកដ្ឋាន បានចាត់ ក្រុម ការងារចុះ ធ្វើការ អង្កេត ហើយ អត់ ទាន់ បាន របាយការណ៍មក វិញទេ ។ពាក្យចចាម អារាម អត់មានភស្តុតាង អីទេ។ យើង បាន ទទួល ព័ត៍មាន និងឃើញកាសែតចុះ ប៉ុន្តែ អគ្គនាយកដ្ឋានបានចាត់កម្លាំង ចុះហើយស្រាវ ជ្រាវមើលករណីនឹងវាពិត ឬអត់”។

លោកបាន សង្កត់ ធ្ងន់ថា បើសិនជារក ឃើញ ថា បាន ប្រ ព្រឹត្ត ដូចជាការចោទប្រកាន់មែន នឹង អនុវត្តវិធានការច្បាប់ និង អនុវត្តវិន័យកងកម្លាំង នគរ បាលលើលោកលោក កៅ សារ៉ាណា។ ករណីនេះ កំពុង តែ ធ្វើ ការ ស្រាវ ជ្រាវ សិន។ លោក កៅ សា រ៉ា ណា ប្រធានការិយាល័យ នគរបាល អន្តោប្រវេសន៍ ច្រក អាកាស យាន្ត ដ្ឋា ន អន្តរជាតិ កងកេង ( ខេត្ត ព្រះសីហនុ ) បាន រង ការចោទប្រកាន់ថា យកលុយ ពី ភ្ញៀវ ដែល ចូលក្នុង ប្រទេស រាល់ ភ្ញៀវ មាន ទិ ដ្ឋ ការ ហើយ ក្នុង ម្នាក់ ១០ ដុល្លារ បើ ភ្ញៀវ ណា អត់ បង់ ឲ្យ ទេ គាត់ ប្រាប់ មន្ត្រី ប្រថាប់ត្រា យឺត បើ បាន បង់លុយ ឲ្យ គាត់ ប្រាប់ មន្ត្រី ប្រថាប់ ឲ្យ លឿន ជូន ភ្ញៀវ ។ យោងតាម ប្រភព បាន បន្តថា រាល់ ភ្ញៀវ ចេញទៅ ប្រទេស គេ វិញ លោក កៅ សា រ៉ា ណា ឲ្យ បង់លុយ ម្នាក់ ៥ ដុល្លារ បើ មិន បង់ ទេ គាត់ ប្រាប់ មន្ត្រី ប្រថាប់ត្រា ឲ្យ នៅក្រោយ គេ រហូត យន្តហោះ ជិត បិទទ្វា បាន ប្រាប់ មន្ត្រី ប្រថាប់ត្រា ឲ្យ ទៅ ។ ចំពោះ រឿង បញ្ហា ផាស VIP យកទៅលក់ ឲ្យ ភ្ញៀវ ចិន ក្នុង ម្នាក់ ២០ ដុល្លារ ទើប ឲ្យ ចូលទៅ ខាងក្នុង ព្រលានយន្តហោះ ។ ប្រភពបាន បន្តទៀតថា ប៉ូលិសអន្តោប្រវេសន៍ ស្ថាប័នគយ និង សន្តិសុខ មាន សកម្មភាព រញ៉េរញ៉ៃ ពាសពេញ ព្រលានយន្តហោះ ដណ្តើម ម៉ូយ គ្នាគ្មាន គិត បញ្ហា ប្រឈមមុខ។

ទាក់ទង ការចោទប្រកាន់ ខាងលើនេះ លោក កៅ សា រ៉ា ណា ប្រធាន ធាន ការិយាល័យ នគរបាល អន្តោប្រវេសន៍ ច្រក អាកាស យាន្ត ដ្ឋា ន អន្តរជាតិ កងកេង បានធ្វើ ការបដិសេធ និង ច្រានចោល ទាំងស្រុង គឺ មិនមែនជា ការពិត នោះទេ ។ “ ពាក់ព័ន្ធ នឹង ករណី ខាងលើនេះ ខ្ញុំ សូម ច្រានចោល ទាំងស្រុង យើង មិន អាចធ្វើ អី មួយ ទៅ បំពាន លើ ក្របខ័ណ្ឌ ក៏ដូចជា ការដឹក នាំនៅ ក្នុង ស្ថាប័ន ហើយ មាន ច្រើន ស្ថាប័ន ចូលរួម ពាក់ព័ន្ធ គណៈកម្មការ កូ វីដ ១៩ អីចឹង អ្វីៗ ដែល យើង ធ្វើ នឹង មិនមែន យល់ស្រប តែ យើង ម្នាក់ឯង បានទេ ” ។

លោក លោក កៅ សា រ៉ា ណា បាន បញ្ជាក់ថា ការចោទប្រកាន់ថា លោក មិន ប្រថាប់ត្រា ឲ្យ គេ ហើយ ប្រថាប់ត្រា យ៉ាង ម៉េច បើ ភ្ញៀវ ទាំងអស់ ចុះមក មាន ពិនិត្យ ច ត្តា ឡី ស័ក ផង មាន ធនាគារ ផង និង មាន គណៈកម្មការ ខេត្ត ផង ហើយ ទម្រាំ តែ មកដល់ លោក ក្រោយ គេ ហើយ ស្ថាប័ន ទាំងអស់ នឹង រួមគ្នា ហើយ ឲ្យលោក ទៅធ្វើ យ៉ាងម៉េច បាន ទៅ គំរាមកំហែង គេ យក ១០ ដុល្លារ បាន គឺ វា មិនអាច ទៅរួច ទេ ហើយ មាន ដាក់ ផ្លាកសញ្ញា សរសេរថា ទីនេះ ពុំមាន ការបង់ប្រាក់ គឺមាន ជា អក្សរ ចិន អង់គ្លេស និង អក្សរ ខ្មែរ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular