Home ព័ត៌មានជាតិ សន្តិសុខ អាជ្ញាធរ​ខណ្ឌ...

អាជ្ញាធរ​ខណ្ឌ​កំបូល​ចុះ​បិទ​ទីតាំង​កត់​កន្ទុយលេខ​មួយកន្លែង​ជា​លើក​ទី​ពីរ​នៅ​ភូមិ​ត្រពាំង​គល់

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​:​ដោយ​ទទួលបាន​បទបញ្ជា​ពី​លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល និង​ជា​ប្រធាន​គណៈបញ្ជាការ​រដ្ឋបាល​ខណ្ឌ ព្រមទាំង​មានការ​សម្របសម្រួល​លពី​លោក មុត ដា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ហោ វាសនា អភិបាលរង​ខណ្ឌ​កំបូល រួមជាមួយ​លោក គន់ ចាន់​សុភា​រី នាយករង​រដ្ឋបាល បាន​ដឹកនាំ​មន្ត្រី​ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហ​គម​ន៍ ដោយមាន​ការចូលរួម​សហការ​ពី​នគរបាល អាវុធហត្ថ​ខណ្ឌ និង​មន្ត្រី​សណ្តាប់ធ្នាប់​ខណ្ឌ ចុះ​បិទ​ទីតាំង​កត់​កន្ទុយលេខ មួយកន្លែង​ជា​លើក​ទី​ពីរ ឃាត់ខ្លួន​មនុស្ស​២​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​មក​រក្សាទុក​។ ទីតាំង​កត់​កន្ទុយលេខ​នេះ ស្ថិតនៅ​ផ្ទះ​លេខ​១៥ ផ្លូវ​លេខ​៦(​បុរី​ពិភពថ្មី​កំបូល​១) ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល​៕

អាជ្ញាធរ​ខណ្ឌ​កំបូល​ចុះ​បិទ​ទីតាំង​កត់​កន្ទុយលេខ​មួយកន្លែង​ជា​លើក​ទី​ពីរ​នៅ​ភូមិ​ត្រពាំង​គល់

អាជ្ញាធរ​ខណ្ឌ​កំបូល​ចុះ​បិទ​ទីតាំង​កត់​កន្ទុយលេខ​មួយកន្លែង​ជា​លើក​ទី​ពីរ​នៅ​ភូមិ​ត្រពាំង​គល់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular