Home ព័ត៌មានជាតិ សន្តិសុខ បើក​ម៉ូតូ​ទៅប...

បើក​ម៉ូតូ​ទៅបុក​រថយន្ត​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​

ដោយ​:​ស​រិ​ទ្ធ​/​រតនគិរី​:​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​មួយ​បានកើត​ឡើង​នៅ​ម៉ោង​៤​និង​៥៥​នាទី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ស្ថិតនៅ​ក្នុងភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​ពេល ដឹក​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា ម៉ូតូ​បាន​ជិះ​ចូល​នៅក្នុង​គន្លង ផ្លូវ​រថយន្ត និង បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​តែម្តង​។ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ស៊ី សុធា​ត់ (​ហៅ តួ​) ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ZOOMER ពាក់​ស្លាក​លេខ ស្ទឹងត្រែង​1C-04 83 ពណ៌​ក្រហម​។ រីឯ​រថយន្ត​ម៉ាក HYUNDAI MlGHTY ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3F-20 66 បើកបរ​ដោយ​ឈ្មោះ ស៊ិន វាសនា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ អ្នករួមដំណើរ​ជាមួយ​ប្រពន្ធ​ឈ្មោះ សុខ លីដា អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើភ្លើង ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​អន្តរាគមន៍​ធ្វើការ​វាស់វែង​រឹបអូស​យក​មធ្យោបាយ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ឡា​មិញ​ដើម្បី​ធ្វើការ​សម្របសម្រួល​គ្នា​នៅពេល​ក្រោយ​។ ដោយឡែក​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ដើម្បី​យកទៅ​ផ្ទះ​៕​

បុរសម្នាក់បានស្លាប់ដោយសារបើកម៉ូតូបុករថយន្ត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular