Home ព័ត៌មានជាតិ សន្តិសុខ អាល់​ហ្វា​តបុ...

អាល់​ហ្វា​តបុ​ក​ព្រូស​ក្រឡាប់​ផ្ងារជើង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់​

​ដោយៈ​ចាន់តូ​/​ភ្នំពេញ: យ៉ាងហោចណាស់ នារី​ម្នាក់​រងរបួស​ធ្ងន់​និង​បុរស​៣​នាក់​ទៀត​រងរបួស​ស្រាល ក្នុង​ហេតុការណ៍​រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង កាលពី វេលា​ម៉ោង​១២​និង​៥០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សៅ​រ៏ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន ផ្លូវ​២៩៤​កែង និង​ផ្លូវ​៥១
​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AM.8529 ជា​រថយន្ត​តាក់ស៊ី​ឯកជន បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើ​ប្រុស​ស្រី​៣​នាក់​ទៀត​ជា​ភ្ញៀវ​បាន​បើក​តាម​បណ្ដោយ​ផ្លូវ​៥១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់​តែមាន​រថយន្ត​ម៉ាក​អាល់​ហ្វា​ត (ALPHARD) មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AG.8998 បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់​និង​រួម​ដំណើរ​ស្ត្រី​ខ្មែរ​ម្នាក់ទៀត បើក​តាម​បណ្ដោយ​ផ្លូវ ២៩៤ ទិសដៅ​ពី​លិច​មក​កើត​យ៉ាង​លឿន​បានមក​បុក​រថយន្ត​ព្រូស​ចំហៀង​ខាងស្ដាំ​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ព្រូស​ក្រឡាប់​ផ្ងារជើង​ឡើងលើ​រងរបួស​ធ្ងន់​ស្ត្រី​ម្នាក់ និង​បុរស​៣​នាក់​រងរបួស​ស្រាល​។ រថយន្ត​អាល់​ហ្វា​ត​បង្កហេតុ​មិនបាន​ឈប់​ទទួលខុសត្រូវ​នោះទេ ដោយ​បើក​រត់​រហូត​ទៅដល់ ជិត​ស្ពាន​ហង្ស​កោះ​ពេជ្រ​ទើបត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​ប្រគល់ឱ្យ​សមត្ថកិច្ច​៕

អាល់​ហ្វា​តបុ​កថ​យន្ដ​ព្រូស​ក្រឡាប់​ផ្ងារជើង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់​

អាល់​ហ្វា​តបុ​កថ​យន្ដ​ព្រូស​ក្រឡាប់​ផ្ងារជើង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់​

អាល់​ហ្វា​តបុ​កថ​យន្ដ​ព្រូស​ក្រឡាប់​ផ្ងារជើង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular