Home ព័ត៌មានជាតិ សេដ្ឋកិច្ច រតនគិរីអាកាសធ...

រតនគិរីអាកាសធាតុត្រជាក់បានដល់ចុះដល់១៩អង្សាសេនៅថ្ងៃនេះ

ដោយៈប.ខុន/ភ្នំពេញៈធាតុអាកាសនៅក្រុងបានលុងខេត្តរតនគិរីនាព្រឹកថ្ងៃទី២៨ខែវិច្ឆិកានេះសីតុណ្ហភាព​បានចុះដល់រង្វង់កម្រិត១៩អង្សាសេ តែមិនមានខ្យល់បក់បោកខ្លាំងដូចកាលថ្ងៃម្សិលមិញនិង​ផ្ទៃមេឃមាន​សភាពស្រឡះល្អ។ នេះបើតាមលោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម​ខេត្តរតនគិរី​បានប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកា។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៥ខែវិច្ឆិកាបាន ជូនដំណឹងថាតាមរយៈការតាមដាន និង ការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុបង្ហាញឲ្យឃើញថាឥទ្ធិពលនៃបាតុភូតឡានីណា(La Nina)បានធ្វើឲ្យ ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិនរុញចុះ មកក្រោមខ្លាំងនិងគ្របដណ្តប់មកលើកម្ពុជា ។ តាមការព្យាករលក្ខណៈបែបខាងលើនេះនឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាក្នុងរដូវរំហើយខាងមុខ(ខែធ្នូ ឆ្នាំ ២០២០-ខែមករា ឆ្នាំ ២០២១ ) ស្ថានភាពធាតុអា កាសនឹងចុះត្រជាក់ជាងបណ្តាឆ្នាំកន្លងទៅ។ ១- ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់ លើកទី១ ដោយចាប់ពីសប្តាហ៍ទី ១ខែធ្នូដល់ សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២០។ នៅក្នុងអំឡុងពេលនោះ មានថ្ងៃមួយចំនួនធាតុអាកាស អាចនឹងចុះត្រជាក់ពីមធ្យមទៅបង្គួរ ក្នុងនោះមានដូចជានៅ – បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្រ្តតំបន់ជួរភ្នំដងរែក និង ខ្ពង់រាប ភាគឦសានសីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៨អង្សាសេ ទៅ២១អង្សាសេ។ -បណ្តារាជធានី ខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមា ក្នុងរង្វង់ពី១៩អង្សា សេទៅ ២២អង្សាសេ។ ២-ធាតុអាកាសនឹងចុះត្រជាក់លើកទី២ ដោយចាប់ពីសប្តាហ៍ទី ៤ ខែធ្នូ ឆ្នាំ ២០២០ ដល់បំណាច់ខែមករា ឆ្នាំ២០២១។ ក្នុងអំឡុងពេលនោះធាតុអាកាស នឹងចុះត្រជាក់ខ្លាំងនិងត្រជាក់យូរច្រើនថ្ងៃក្នុងនោះ រួមមាន -បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្រ្តជាប់តំបន់ភ្នំ និង តំបន់ខ្ពង់រាប ភាគឦសានសីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៦អង្សា សេទៅ១៩អង្សាសេ។ – បណ្តាខេត្តដទៃទៀត សីតុណ្ហភាព​អប្បបរមា នៅក្នុងរង្វង់ពី ១៨អង្សាសេ ទៅ ២១អង្សាសេ។ ក្រសួងធនធានទឹកនិងឧតុនិយម បាននិងកំពុង​បន្តតាមដានយ៉ាងយកចិត្ត ទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់​ទៀតក្នុងករណីអាកាសធាតុមានការប្រែប្រួលថ្មី៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular