Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​មួយគ្រ...

រថយន្ត​មួយគ្រឿង បុក​ចូល​ហាង​ស្រា​ក្រឡុក ផ្អើល​ភ្ញៀវ រត់​ជាន់ជើងគ្នា​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ម្នាក់ ទំនងជា​ស្រវឹង បើករថយន្ត ក្នុង​ល្បឿន​លឿន ដល់​ផ្លូវបំបែក​អក្សរ​តេ ជ្រុល​បុក​ចូល​ហាង លក់​ស្រា​ក្រឡុក ខណៈ​ភ្ញៀវ​កំពុង​អង្គុយ​ផឹក បណ្តាល​ឲ្យ​រត់​ជាន់ជើងគ្នា រង​ការខូចខាត សម្ភារ​នៅក្នុង​ហាង ក៏ប៉ុន្តែ​មិន​បង្កឱ្យមាន​គ្រោះថ្នាក់ ដល់​មនុស្ស នៅក្នុង​នោះទេ​។​

​ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១០​និង​២០​នាទី​យប់ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​អគ្គិសនី​កម្ពុជា សាខា​ទួល​ពង្រ ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​តាម​សាក្សី នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​សង្កេតឃើញថា ទីតាំង​ខាងលើ កំពុង​ទទួលភ្ញៀវ​ជាច្រើន ចូល​អង្គុយ​ផឹក ស្តាប់​តន្ត្រី​យ៉ាង​សប្បាយ ខណៈ​មកដល់​វេលា​កើតហេតុ ស្រាប់​តែមាន​រថយន្ត ម៉ាក​អូ​ឌី OD ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BL 7897 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏​បួង​ចង្កូត​មក​ខាងឆ្វេង តែ​មិនទាន់ ក៏​ជ្រុល​ទៅបុក​ចូល​ហាង ស្រា​ក្រឡុក ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​។ ចំណែក​ភ្ញៀវ កំពុង​អង្គុយ​ផឹកស៊ី បាន​រត់​ជាន់ជើងគ្នា ក៏ប៉ុន្តែ​មិន​បង្កឱ្យមាន​គ្រោះថ្នាក់ ដល់​មនុស្ស នៅក្នុង​នោះទេ​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​ចំណុចកើតហេតុ និង​ទាក់ទង​ទៅ​ជំនាញ មក​វាស់វែង យក​រថយន្ត ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular