Home កីឡា EPL ចុង​សប្តា...

EPL ចុង​សប្តាហ៍ ៖ Man City, Everton រំពឹង​ឈ្នះ ខណៈ Chelsea ស្វាគមន៍ Spurs នៅ​ថ្ងៃស្អែក

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អង់គ្លេស ៖ ការប្រកួត​បាល់ទាត់​លី​ក​កំពូល​អង់គ្លេស English Premier League ឈាន​ចូល​សប្តាហ៍​ទី​១០​នៅ​ចុង​សប្តាហ៍​នេះ ខណៈ​ក្រុម​នាំមុខ​លើ​កំពូល​តារាង​គឺ Tottenham ជាមួយ​ពិន្ទុសរុប ២០ ស្មើ​នឹង​ក្រុម​លេខ ២ Liverpool ដែរ​។ នៅ​ចុង​សប្តាហ៍​នេះ​មាន ៤ ប្រកួត​លេង​នៅ​ថ្ងៃ​សៅរ៍ និង សល់​ប៉ុន្មាន​ទៀត​លេង​ថ្ងៃអាទិត្យ​និង​ថ្ងៃ​ចន្ទ​។ គូ​រំពឹង​ឈ្នះ​នៅ​ថ្ងៃ​សៅរ៍​នេះ​គឺ Liverpool, Man City និង Everton​។​

​ដោយហេតុ​ថា​គូ​ថ្ងៃ​សៅ​រ៍ពុំ​សូវ​ពិសេស យើង​លើកយក​តែ​មួយគូ​ធំ​នៅ​ថ្ងៃអាទិត្យ​មក​វិភាគ​ជូន គឺ​ជំនួប​រវាង Chelsea vs Tottenham ។​

​ជំនួប​ថ្ងៃអាទិត្យ​រវាង Chelsea និង Tottenham គឺជា​ការប្រកួត​ធំ​បំផុត​ប្រចាំ​សប្តាហ៍ ហើយ​គេ​រំពឹងថា​នឹង​ជា​ការប្រកួត​ដ៏​តានតឹង​បំផុត​រវាង​ក្រុម​ក្នុង​ទីក្រុង​ឡុង​ដ៍​ទាំងពីរ​នេះ​។ តោ​ខៀវ Chelsea ឈរ​នៅ​លេខ ៣ ក្នុង​តារាង​ចំណែក Spurs ឈរ​នៅ​លេខ​១ ហើយ​ក្រុម​ទាំង​ពីរ​កំពុង​មាន​ទម្រង់​លេង​ល្អ​អស្ចារ្យ​ដូចគ្នា​។​

​មុន​ឈានចូល​ការប្រកួត​នេះ Chelsea បាន​ឈ្នះ​នៅ​ទឹកដី St. James’ Park របស់ Newcastle ក្នុង​លទ្ធផល ២-០ ចំណែកឯ Spurs បាន​បំបាក់ Man City ២-០ ផង​ដែរ​កាលពី​សប្តាហ៍​មុន​។

Chelsea ឈ្នះ ៥ ស្មើ ១ ក្នុង ៦ ប្រកួត​ចុងក្រោយ និង​រក្សា​សំណាញ់​ទី​មិន​ឱ្យ​គេ​ស៊ុត​ចូល​ចំនួន ៥ លើក​ក្នុង​ការប្រកួត​គ្រប់​ក្របខ័ណ្ឌ​។ Spurs ឈ្នះ ៥ ចាញ់​១ ក្នុង ៦ លើកចុងក្រោយ ដែល​ការ​ចាញ់​នោះ​គឺ​ក្រោម​ថ្វីដៃ​ក្រុម​បែលហ្ស៊ិក Antwerp ១-០ ក្នុង​ក្របខ័ណ្ឌ Europa League​។ ត្បិត​ថ្ងៃនេះ តោ​ខៀវ​ជា​ម្ចាស់ផ្ទះ​មានប្រៀប​ជាង​ក៏ពិតមែន ក៏ប៉ុន្តែ​ទំនង​មិន​ងាយ​បំបែក​ក្បួន​ការពារ​របស់​ក្រុម​មាន់​ខ្នាយ​មាស​ងាយៗ​នោះឡើយ​។

​ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា ១៤៩ ដង ដោយ Chelsea ឈ្នះ ៦៥ ដង ស្មើ ៣៥ និង​ចាញ់ ៤៩ ទល់នឹង Tottenham ។ ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ Chelsea ល្អ​ជាង Spurs ដោយ​ឈ្នះ ៤ ដង​ក្នុង​ចំណោម ៦ លើក​ជួបគ្នា​ចុងក្រោយ​។

​គ្រី​ស្ទាន ផូ​លី​ស៊ីក​គឺ​ជាកីឡាករ​សង្ស័យ​អវត្តមាន​តែ​ម្នាក់​គត់​សម្រាប់​តោ​ខៀវ Cheslea ក្រៅពី​នេះ​ពុំមាន​បញ្ហា​នោះទេ​។ Spurs នឹង​អវត្តមាន​កីឡាករ ម៉ាត់ ដូ​ហឺ​ធី និង​ថូ​ប៊ី អាល់​ឌឺ​វៀល ប៉ុន្តែ​ចា​ហ្វេ​ត តាន់​ហ្គាន​ហ្គា និង អេ​រិក ឡា​មេ​ឡា អាច​នឹង​វិលត្រឡប់​មក​វិញ​។ ហា​រី រី​ង ដែលរ​បួស​បន្តិចបន្តួច​ពេល​លេង​ឱ្យ​ជម្រើសជាតិ​អង់គ្លេស ក៏​ទំនង​អវត្តមាន​ដែរ​។

​ដោយហេតុ​ថា​ក្រុម​ទាំង​ពីរ​កំពុង​ឡើង​ជើង​ដូចគ្នា ដោយ​រឹង​ទាំង​ខ្សែការពារ និង​ប្រយុទ្ធ​ស្រួច​ដូចគ្នា យើង​រំពឹង​លទ្ធផល​ចប់​ទៅ​គឺ​ស្មើគ្នា​។

​ការព្យាករណ៍ EPL សម្រាប់​ចុង​សប្តាហ៍ ៖

​ថ្ងៃ​សៅរ៍
19:30 [16] Brighton 0-3 Liverpool [2]
22:00 [13] Manchester City 3-0 Burnley [17]
00:30 [6] Everton 1-0 Leeds [14]
03:00 [19] West Brom 1-3 Sheffield Utd [20]

​ថ្ងៃអាទិត្យ​
21:00 [5] Southampton 2-2 Manchester Utd [10]
23:30 [3] Chelsea 1-1 Tottenham [1]
02:15 [12] Arsenal 1-1 Wolverhampton [9]

​ថ្ងៃ​ចន្ទ​
00:30 [4] Leicester 2-0 Fulham [18]
03:00 [8] West Ham 1-2 Aston Villa [7]

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular