Home ព័ត៌មានជាតិ សន្តិសុខ ​អាជ្ញាធរ និង...

​អាជ្ញាធរ និង​សមត្ថកិច្ច បដិសេធថា គ្មាន​ការឆេះ​ម៉ាស៊ីន​ច្រូតស្រូវ នៅ​ស្រុក​ថ្មពួក នោះទេ​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្នុង​រូបថត​ដែល​បង្ហោះ និង​ចែករំលែក ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បង្ហាញថា ម៉ាស៊ីន​ច្រូតស្រូវ ធុន​មធ្យម ១​គ្រឿង មិន​ស្គាល់​ម៉ាក បាន​ត្រូវ​ឆេះ​សន្ធោសន្ធៅ ផ្សែង​ខ្មួលខ្មាញ់ នៅ​កន្លែង​វាលស្រែ ដែល​កំពុងតែ​ច្រូតស្រូវ នៅក្នុង​ស្រុក​ថ្មពួក កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​ការ​បង្ហោះ​រូបភាព​នេះ បង្ក​ជាការ​អន្ទះសារ ចង់ដឹងថា តើ​មាន​ករណី​ឆេះ​មែន ឬ​យ៉ាងណា ព្រោះ​វា​ជួន​ពេល​នៅ រដូវ​ច្រូតកាត់ វគ្គ​២ សម្រាប់​ស្រូវស្រាល នា​ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ កសិករ​ម្ចាស់​ស្រែ​មួយចំនួន បាន​ផ្ទុះ​ការខឹង​សម្បារ​នឹង​តម្លៃ​ឈ្នួល​ច្រូត បាន​ឡើងថ្លៃ (​ឆ្នាំ​២០២០ ឈ្នួល​ច្រូត​ពី ៣.៥០០ បាត ប្រាក់​ថៃ / ១ ហិកតា ឡើងទៅ ឯ​ឆ្នាំ​២០១៩ និង​ឆ្នាំមុន ថ្លៃ​ត្រឹមតែ ២.២០០ បាត ប្រាក់​ថៃ ចុះ / ១ ហិកតា​) ។ ប៉ុន្តែ​តម្លៃ​ស្រូវ (​លក់​នៅ​វាលស្រែ ថ្លឹង​ដាក់​ឡាន​) បាន​ថ្លៃ​ត្រឹម ៨០០ រៀល​ចុះ / ១ គ​.​ក្រ ស្រូវ (​ផ្កា​រំ​ដូ​ល ផ្កាម្លិះ​…) ។​

​ទាក់ទិន​បញ្ហា​នេះ មន្ត្រីនគរបាល​ស្រុក​ថ្មពួក និង​ឃុំ​នានា បាន​ប្រាប់​កាសែត រស្មី​កម្ពុជា ពី​ព្រលប់ ថ្ងៃទី​២៧ និង​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា នេះ​ថាៈ សមត្ថកិច្ច បាន​ផ្ទៀងផ្ទាត់ ដែលថា​មាន​អគ្គិភ័យ ឆេះ​ម៉ាស៊ីន​ច្រូតស្រូវ​នោះ​ហើយ ប៉ុន្តែ​រហូតមកទល់​ពេលនេះ រក​មិនទាន់​ឃើញថា វា​ឆេះ​នៅ​ម្តុំ​ណា របស់​អ្នកណា​នោះទេ ? វា​ទំនងជា​រូប​ចាស់ ហើយ​មិនដឹង​ប្រភព​ពិត​ផង​។ តែ​គេ​យកមក​បង្ហោះ (Post) សារ​ថ្មី​ម្តងទៀត ។ ពេលនេះ មិនទាន់មាន​ព័ត៌មាន អកុសល​បែបនេះ កើតមាន​ឡើយ ។​

​ចំណែក​លោក អែម សុខា អភិបាល​ថ្មី ស្រុក​ថ្មពួក ក៏​ប្រាប់​កាសែត​រស្មី​កម្ពុជា ក្នុង​ព្រលប់​ថ្ងៃទី​២៧ និង​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា នេះដែរ​ថា​៖ ” ខ្ញុំ​និង​មន្ត្រី​អាជ្ញាធរ​ស្រុក ឃុំ​ភូមិ បាន​ឆែក​ទៅ​ច្រើន​គោលដៅ​ហើយ តែ​រក​មិន​ឃើញថា មាន​ករណី​ឆេះ​ម៉ាស៊ីន​ច្រូតស្រូវ នៅ​ភូមិសាស្ត្រ​ស្រុក​ថ្មពួក​ឡើយ “៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular