ដោយៈតារារិទ្ធ/ភ្នំពេញៈប្រមុខរាជ រដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា២០២០ នេះបានអញ្ជើញធ្វើដំណើរតាមរថយន្តទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមបើកការដ្ឋានស្ថាបនាផ្លូវ ៣៨ ខ្សែនៅក្រុងសៀមរាប ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅក្នុងហ្វេសបុកនាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកានេះថាៈ ”
ព្រឹត្តិការណ៍៣វិច្ឆិកាដែលបង្កឡើងដោយកូវីដ១៩បានពន្យារពេល ការបើកការដ្ឋានសាងសង់ផ្លូវ៣៨
ខ្សែនៅក្រុង សៀមរាប។ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តសៀម រាបដើម្បីបើកការដ្ឋានសាងសង់
នៅថ្ងៃ៣០វិច្ឆិកា២០២០ខានស្អែកនេះ”។
សម្តេចតេជោ ហ៊ុន សែន បានបន្តថាៈ “ប្រមាណជាងមួយឆ្នាំទៀតក្រុងសៀមរាបនឹងមានផ្លូវល្អដែលខ្ញុំផ្តោតសំខាន់លើចំណុច៤ គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ”៕