ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ​ចងដៃ​ពលរដ្ឋ​រួចហើយ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ជើងឯក​

1008
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ បាន​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ និង​ពិនិត្យ​ផ្លូវ​បេតុង​ថ្មី​១​ខ្សែ​ដែល​ទើប​ស្ថាបនា​រួច មាន​ប្រវែង ១៤០០​ម៉ែត្រ និង​ទទឹង​ប្រវែង​៦​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨ ។
​ក្នុងឱកាស​នោះ​លោក​អភិបាលខណ្ឌ​បានធ្វើការ​ផ្តាំផ្ញើរ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅពេលនេះ​និង​បានលើកឡើង​ពី​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ របស់​ប្រទេសជាតិ ក្រោម​ដំបូល​សន្តិភាព​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ជាក់ស្តែង​ថ្ងៃនេះ​នៅ​សង្កាត់​ជើងឯក​ខណ្ឌដង្កោ​បាន​កំពុង​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​១​ខ្សែ​ទៀត​ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​និង​ក្រៅ​តំបន់​ផងដែរ​៕


ទីតាំងផ្សាយពាណិជ្ជកម្ម