Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​ខួប​២​ឆ្នាំ នៃ​ការបញ្ចូល​ល្ខោនខោល ក្នុង​បញ្ជី​បេតិកភណ្ឌ វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​

ដោយៈ តារា​រិ​ទ្ធ / ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​បង្ហោះ​សារ ចូលរួម​អបអរសាទរ​ខួប ២ ឆ្នាំ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២០) នៃ​ការបញ្ចូល​ល្ខោន ខោល ក្នុង​បញ្ជី​បេតិកភណ្ឌ វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​។​

​តាមរយៈ​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ របស់​ម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ថាៈ “​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ គឺជា​ខួប ២ ឆ្នាំ ដែល​ល្ខោនខោល ត្រូវបាន​ដាក់បញ្ចូល ក្នុង​បញ្ជី​បេតិកភណ្ឌ វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២០)”​។​

«​ល្ខោនខោល​» ដែលជា​ស្នាដៃ​សិល្បៈ​បុរាណ ដ៏​វិសេសវិសាល អស្ចារ្យ​របស់​កម្ពុជា ត្រូវបាន​អង្គការ​យូណេស្កូ សម្រេច​ដាក់ចូល ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ ពិភព​អរូបី នៃ​មនុស្សជាតិ ក្នុងឱកាស​កិច្ចប្រជុំ លើក​ទី​១៣ ក្នុង​ទីក្រុង​ព័រ​ល្វី​ស នៃ​សាធារណរដ្ឋ​ម៉ូ​រី​ស នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ការដាក់បញ្ចូល «​ល្ខោនខោល » ទៅក្នុង​បញ្ជី​អរូបី នៃ​មនុស្សជាតិ នាពេលនេះ គឺជា​ការរួមចំណែក ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ របស់​ព្រះរាជា​ណា ចក្រ​កម្ពុជា កាន់តែ​ល្បី​សុះសាយ ទូទាំង​ពិភពលោក ហើយ​ធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​តួអង្គ កាន់តែ​លេចធ្លោ​ថែមទៀត នៅលើ​វេទិកា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​។ កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ ជា​ភារកិច្ច​របស់​កូន​ខ្មែរ គ្រប់ៗ​រូប​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular