Home ព័ត៌មានជាតិ នយោបាយ អ្នកនាំពាក្យ:...

អ្នកនាំពាក្យ:ការបិទស្ថានទូតស៊ុយអែតជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសគេ

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថាការបិទស្ថានទូត​នៃ​ប្រទេស​ស៊ុយអែត ប្រចាំកម្ពុជាគឺជាកិច្ចការផ្ទៃក្នុងរបស់គេ។ការបិទនេះមិនប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេស​ទាំងពីរទេ។

លោកបានប្រាប់រស្មីកម្ពុជាថាទី១. ជាកិច្ចការផ្ទៃក្នុងរបស់ស៊ុយអែត ក្នុងការបិទ ឬបើកស្ថានទូតរបស់ខ្លួននៅ​ក្រៅប្រទេស ២. ការប្រកាសបិទស្ថានទូតនេះ មិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា ស៊ុយអែតទេ។ ៣. កម្ពុជា និងស៊ុយអែតមានទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩១ ហើយស៊ុយអែតបានបើកស្ថានទូតនៅ​ភ្នំពេញ​ក្នុងឆ្នាំ២០១០។

ក្រសួងការបរទេសស៊ុយអែតប្រកាសនៅថ្ងៃទី២៦ ខែវិច្ឆិកាថា នៅពេលដែលស្ថានទូតបិទចាប់ពីចុងឆ្នាំ២០២១ ទៅនោះ  ​នឹងមិនមានបុគ្គលិករបស់ខ្លួននៅកម្ពុជាទៀតឡើយ ដោយសកម្មភាពការបរទេសទាំងឡាយជាមួយកម្ពុជា ត្រូវផ្ទេរឱ្យស្ថិតក្រោមការចាត់ចែងរបស់ស្ថានទូតស៊ុយអែតប្រចាំនៅប្រទេសថៃវិញ។

ក្រសួងការបរទេសស៊ុយអ៊ែតបន្ថែមថា ទោះបីជាស្ថានទូតស៊ុយអែតនៅរាជធានីភ្នំពេញ នឹងត្រូវបិទទ្វារនៅចុងឆ្នាំ២០២១ក្តីក៏ស៊ុយអែត នៅតែមានទំនាក់ទំនងល្អជាមួយកម្ពុជា ហើយទំនាក់ទំនងនេះនឹងបន្តតាមមធ្យោបាយថ្មីទៀត៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular