Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ក្រឡាប...

រថយន្ត​ក្រឡាប់ ពេល​ចុះ​ចំណោត បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់​

ដោយៈ ស​រិ​ទ្ធ / កោះកុងៈ រថយន្ត​មួយគ្រឿង បាន​ក្រឡាប់ ដោយសារ​បើក​ចុះ​ចំណោត លឿន​ពេក ដាច់​ហ្វ្រាំង ធ្វើ​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់ កាលពី​វេលា ម៉ោង ៣​និង​៣០ នាទី រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ​៤៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៧-១២៨ ស្ថិតនៅ​ភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង​។​

​រថយន្ត​បង្ក ម៉ាក​ហ៊ី​យាន់​ដាយ ប្រភេទ​រថយន្ត​បែន ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ 3D-3740 អ្នកបើកបរ​ឈ្មោះ ស៊ិន ម៉ន ( ហៅ តា​ខ្វេ ) ភេទ​ប្រុស អាយុ ៣២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​រសរ ឃុំ​អង្គ​រសរ ស្រុក​មេសាង ខេត្តព្រៃវែង អ្នករួមដំណើរ​ឈ្មោះ គៀន តុល ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅ នៅ​ឃុំ​កណ្តាល ស្រុក ទឹកឈូ ខេត្តកំពត រងរបួស​ធ្ងន់​។ ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល តា​តៃ​ក្រោម បាន​ចុះ​អន្តរាគមន៍ ដល់ កន្លែង ជួយសង្គ្រោះ​ជនរងគ្រោះ និង​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក ខេត្តកោះកុង​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular