ប្រែសម្រួល : កញ្ញាដាលីស ៖ គ្រូបង្ហាត់របស់ម៉ៃ ថៃសាន់ បាននិយាយថា អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់រូបនេះនឹងមានការប្រកួតដណ្តើមយកប្រាក់ចំនួន ៣ ប្រកួតនៅឆ្នាំ ២០២១ ។
ម៉ៃ ថៃសាន់នឹងត្រឡប់មកវ៉ៃលើសង្វៀនវិញនៅក្នុងកម្មវិធីប្រកួតមិត្តភាពមួយជាមួយអ្នកប្រដាល់ រ៉យ ចូន ជេអា នៅថ្ងៃសៅរ៍ទី ២៨ ខែវិច្ឆិកានេះ (ថ្ងៃអាទិត្យនៅកម្ពុជា)។ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមផែនការរបស់គាត់ពោលគឺថៃសាន់ផ្តួលចូនបានសម្រេចនោះ គ្រូបង្វឹកសញ្ជាតិប្រេស៊ីល លោក រ៉ាហ្វាអែល ខ័រដេរ៉ូ និយាយថា គាត់រំពឹងមានការប្រយុទ្ធបន្ថែមទៀត។
លោកខ័រដេរ៉ូនិយាយថា “គាត់ពិតជារីករាយនឹងធ្វើការប្រកួតចំនួន ៣ លើកទៀតនៅឆ្នាំក្រោយ និងភ្លាមៗនោះគាត់នឹងប្រយុទ្ធដើម្បីរឿងអស្ចារ្យ”។
អ្នកប្រដាល់វ័យ ៥៤ ឆ្នាំរូបនេះមើលទៅមានកាយសម្បទារឹងមាំខ្លាំងណាស់សម្រាប់អាយុរបស់គាត់ ហើយឃ្លីបវីដេអូនៃការហ្វឹកហាត់របស់គាត់នៅក្បែរលោកខ័រដេរ៉ូបានបង្ហាញថាអ្នកប្រដាល់រូបនេះវាយបំបែកបន្ទះវាយបុក ដោយប្រើកម្លាំងពីកំលោះរបស់គាត់។
ការវាយ៣ប្រកួតក្នុងរយៈពេលតែមួយឆ្នាំហាក់ជារឿងមិនអាចទៅរួចនោះទេ ប៉ុន្តែលោកខ័រដេរ៉ូនិយាយថា “ប្រសិនបើគាត់ចង់ធ្វើអ្វីមួយនាពេលអនាគត គាត់នឹងត្រៀមខ្លួនដើម្បីធ្វើវា ១០០%”៕
ថៃសាន់នឹងវ៉ៃជាមួយរ៉យ ចូន(ស្តាំលើ) នៅថ្ងៃសៅរ៍