Home ព័ត៌មានអន្តរជាតិ ពួក​អ្នក​ប្រឆ...

ពួក​អ្នក​ប្រឆាំង​តវ៉ា​ថៃ ផ្តោត​លើ​ក្រុម​ធ្វើ​រដ្ឋប្រហារ នៅពេល​ពាក្យ​ចចាមអារ៉ាម​អំពី​រដ្ឋប្រហា​រ​លេចឮ​ជាទូទៅ​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​,​ថៃឡង់​ដ៍​៖ ​ពួក​អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ កាលពី​យប់​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​អោយ​បញ្ចប់​រដ្ឋប្រហារ​នៅក្នុង​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ នៅពេល​ការតវ៉ា​ប្រឆាំង​​តាម​ដងផ្លូវ​រាប់​ខែ​មក​នេះ​កំពុង​បង្ក​ពាក្យ​ចចាមអារ៉ាម​អំពី​ការចូល​អន្តរាគមន៍​ដោយ​យោធា​មួយទៀត​។​

​ពួក​បាតុករ​បាននិងកំពុង​ទាមទារ​អោយ​នាយករដ្ឋមន្ត្រី​និង​ជា​អតីត​មេដឹកនាំ​រដ្ឋប្រហា​រលោក ប្រា​យុទ្ធ ចាន់​អូ​ចា ចុះចេញ​ពី​តំណែង តែ​ពួកគេ​ក៏​មិន​ចង់​អោយ​ឧត្តមសេនីយ៍ណា​ម្នាក់​ចូល​ជំនួស​លោក​​ដែរ​។​

​ពួក​អ្នក​រៀបចំ​បាន​ហៅ​ការប្រឆាំង​តវ៉ា​កាលពី​ថ្ងៃ​សុក្រ​ថា​«​ការហាត់​សម​ដើម្បី​បង្ក្រាប​រដ្ឋប្រហារ​មួយ​»​។​មនុស្ស​រាប់រយ​នាក់​បាន​ចូលរួម​នៅក្នុង​អ្វី​ដែល​ជា​បាតុកម្ម​ស្ទើរ​រាល់ថ្ងៃ​ចាប់តាំងពី​ពាក់កណ្តាល​ខែ​​កក្កដា​មក​។​

​ការដឹកនាំ​កម្លាំងយោធា​ចូល​កាន់កាប់​អំណាច​ដោយ​លោក​ប្រា​យុទ្ធ​នៅ​ឆ្នាំ​២០១៤ ជា​រដ្ឋប្រហារ​បាន​សំរេច​ទី​១៣ ចាប់តាំងពី​ការបញ្ចប់​រាជាធិបតេយ្យ​ដាច់ខាត​នៅ​ឆ្នាំ​១៩៣២​។​លោក​នៅ​ជា​នាយករដ្ឋមន្ត្រី​​ក្រោយ​ការបោះឆ្នោត​កាលពី​ឆ្នាំមុន តែ​ពួក​អ្នក​ប្រឆាំង​តវ៉ា​និយាយថា ការបោះឆ្នោត​នោះ​ត្រូវបាន​រៀបចំ​ទុក​តាមរយៈ​រដ្ឋធម្មនុញ្ញ​តាក់តែងឡើង​ដោយ​របប​សឹក ដើម្បី​រក្សា​លោក​ប្រា​យុទ្ធ និង​ក្រុម​យោធា​​នៅក្នុង​អំណាច​ដដែល​។​

​ទោះជា​យ៉ាងណា លោក​ប្រា​យុទ្ធ បាន​អះអាង​ថា ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្តទៅ​ដោយ​យុត្តិធម៌​។​

​តាន់ សិស្ស​វិទ្យាល័យ​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ការប្រឆាំង​តវ៉ា​នេះដែរ បាន​និយាយថា «​ខ្ញុំ​ទើប​អាយុ​១៨​ឆ្នាំ តែ​បាន​ឆ្លងកាត់​រដ្ឋប្រហារ​២​។​យើង​មិន​ចង់បាន​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ទេ​»​។​

​ទោះជា​យ៉ាងណា ទាំង​លោក​ប្រា​យុទ្ធ និង​ប្រមុខ​កងទ័ព​ថៃ ឧត្តមសេនីយ៍ ណា​រ៉ុង​ផាន ជី​ត​កែវ​ទែ នៅ​សប្តាហ៍​នេះ​បាន​ចេញមក​ច្រាន​ចោល​លទ្ធភាព​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​មួយ​ទៀត​ក្នុងពេល​ឆាប់ៗ តែ​វា​​កាន់តែ​មាន​ពាក្យ​លេច​ឮ​ថា​មិនយូរ​មិនឆាប់​រដ្ឋប្រហារ​មួយ​អាច​នឹង​កើតឡើង​ដោយសារ​តែ​ការប្រឆាំង​តវ៉ា​នៅ​តែ​បន្ត​ក្រោយ​រដ្ឋាភិបា​និងស​ភា​មិន​បាន​ដោះស្រា​យ​ការទាមទារ​របស់​គេ​ណាមួយ​ក្នុង​​ចំណោម​ការទាមទារ​ធំ​៣​ចំណុច រីឯ​ការប្រឈមមុខ​គ្នា​ក៏​ហាក់​កាន់តែ​ហិង្សា​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​ក៏​ចោទប្រកាន់​ស្ថាប័ន​ស្តេច​ថា​បាន​ជួយ​សម្រួល​អោយ​ក្រុម​យោធា​មាន​ឧត្តមភាព​អំណាច​អស់​ពេល​រាប់​ទសវត្សរ៍​នៅក្នុង​ព្រះរាជាណាចក្រ​នេះ និង​ពួក​គេ​កំពុង​តវ៉ា​ទាមទារ​កំហិត​អំណាច​​ស្តេច​មហា វិជ្ជ​រ៉ា​ឡុងកន រួមទាំង​សិទ្ធិ​អំណាច​ទទួលយក​រដ្ឋប្រហារ​នាពេល​អនាគត​ផង​៕

​ពួក​អ្នក​ប្រឆាំង​តវ៉ា​ថៃ បង្ហាញ​កម្លាំង​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្រុង​បាងកក​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular