ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកជំនាញផ្នែកសម្ភារៈកីឡាដ៏មានតម្លៃជនជាតិអាម៉េរិកមួយរូបបាននិយាយថា អាវដែលពាក់ដោយលោក ឌីហ្គោ ម៉ារ៉ាដូណានៅពេលគាត់ប្រើបាតដៃព្រះទះបញ្ចូលទីអង់គ្លេសដ៏ល្បីល្បាញក្នុងព្រឹត្តិការណ៍វើលខាប់១៩៨៦នៅម៉ិកស៊ិក អាចរកទិញបានក្នុងតម្លៃ ២ លានដុល្លារ បន្ទាប់ពីមរណភាពរបស់និមិត្តរូបអាហ្សង់ទីនរូបនេះកាលពីថ្ងៃពុធ។
អាវនេះជាកម្មសិទ្ធិរបស់អតីតកីឡាករអង់គ្លេស លោក ស្ទីវ ហុក ដែលបានទទួលវាពីលោកម៉ារ៉ាដូណាបន្ទាប់ពីការប្រកួតដែលការប៉ុនប៉ងផាយកែងរបស់គាត់បាននាំដល់ការទះបញ្ចូលទីគ្រាប់បាល់ដ៏ចម្រូងចម្រាស ដែលទម្លាក់អង់គ្លេសចេញពីការប្រកួត ដែលក្រោយមកអាហ្សង់ទីនបានបន្តឈ្នះវើលខាប់នៅម៉ិចស៊ិក។
លោកហុក ដែលចេញពីទីលានក្រោយគេព្រោះធ្វើបទសម្ភាសន៍តាមទូរទស្សន៍ បាននិយាយថា “ខ្ញុំកំពុងដើរនៅផ្លូវរូងក្រោមដីហើយម៉ារ៉ាដូណាកំពុងដើរនៅទិសដៅផ្ទុយ។ ខ្ញុំក៏ទាញអាវរបស់ខ្ញុំចេញ ហើយយើងដោះដូរគ្នា”។
បច្ចុប្បន្នអាវនេះកំពុងត្រូវបានដាក់បង្ហាញនៅសារមន្ទីរបាល់ទាត់ជាតិអង់គ្លេសក្នុងទីក្រុងម៉ាន់ឆេស្ទើ។
លោក ដេវីដ អាមឺម៉ាន់ មកពីក្រុមហ៊ុនដេញថ្លៃ Goldin Auction នៅរដ្ឋញូវជើស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា “វាពិបាកណាស់ក្នុងការវាស់វែង (តម្លៃ) ជាមួយនឹងអាវបាតដៃព្រះ ប៉ុន្តែខ្ញុំដឹងថា ម្ចាស់របស់អាវកំពុងស្វះស្វែងលក់ជាលក្ខណៈឯកជនតម្លៃ ២ លានដុល្លារ។ វាពិតជាអាចមានលទ្ធភាពដែលថាតម្លៃរបស់វានឹងលោតឡើងបន្តិចនៅក្នុងបាល់ទាត់”៕
អាវរបស់ម៉ារ៉ាដូណានៅថ្ងៃប្រើបាតដៃព្រះទះបញ្ចូលទីអង់គ្លេសដាក់លក់ដេញថ្លៃ ២ លានដុល្លារដោយ