Home ព័ត៌មានជាតិ សេដ្ឋកិច្ច បិទ​ការធ្វើ​ច...

បិទ​ការធ្វើ​ចរាចរកំណាត់​ផ្លូវ​លេខ ៦១៤ រយៈពេល​១​ខែ ចាប់ពី​ថ្ងៃទី​២៨ វិច្ឆិកា ដល់ ២៨ ខែធ្នូ​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ដើម្បីឱ្យ​ការដ្ឋាន​ដាក់ បណ្តាញ​លូ​ផ្លូវ​លេខ ២៨៧ នឹង​ដាក់លូ​ឆ្លងកាត់​ផ្លូវ​ប្រសព្វ ជាមួយនឹង​ផ្លូវ​លេខ​ន​៦១៤ ក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ទទួលបាន​ជោគជ័យ ដោយ​គ្មាន​ការរំខាន អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ការធ្វើ​ចរាចរណ៍ ជា​បណ្តោះអាសន្ន នៅ​ផ្លូវ​លេខ ៦១៤ ចាប់ពី​ផ្លូវ​លេខ ២៨៧ ដល់​ផ្លូវ​លេខ ៦០៨ ហើយ​ការបិទផ្លូវ ធ្វើ​ចរាចរណ៍​នេះ នឹងធ្វើ​ឡើង ក្នុង​រយៈពេល ១​ខែ ចាប់ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ។ ដោយហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​យោគយល់ និង​អធ្យាស្រ័យ ។​

​មន្ត្រីរដ្ឋបាល​រដ្ឋបាល រាជធានី​ភ្នំពេញ បានឱ្យដឹងថាៈ ខណៈ​នេះ គឺ​ក្រុមការងារ របស់​ចៃ​ការ ជប៉ុន បាន​នឹង​កំពុងដំណើរការ ការដ្ឋាន​ដាក់​បណ្តាញ​លូ ផ្លូវ​លេខ ២៨៧ និង​ដាក់លូ​ឆ្លងកាត់​ផ្លូវ​ប្រសព្វ ជាមួយនឹង​ផ្លូវ​លេខ​ន​៦១៤ ក្នុង​ខណ្ឌទួលគោក ហើយ​ដោយសារ​ផ្លូវ​លេខ ២៨៧ មាន​ទទឹងផ្លូវ​តូចចង្អៀត ការដ្ឋាន​បានសំរេច បិទ​ការធ្វើ​ចរាចរណ៍ ជា​បណ្តោះអាសន្ន នៅ​ផ្លូវ​លេខ ៦១៤ ចាប់ពី​ផ្លូវ​លេខ ២៨៧ ដល់​ផ្លូវ​លេខ ៦០៨ មាន​រយៈពេល ១​ខែ ដោយ​ចាប់ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ។​

​គួរបញ្ជាក់​ថាៈ គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នេះ មាន​ទឹកប្រាក់ សរុប​ប្រមាណ ៣០ លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយឥតសំណង របស់​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​ជប៉ុន ( JICA ) ។ គម្រោង​នេះ នឹងត្រូវ​អនុវត្ត​ការដ្ឋាន ដូចខាងក្រោម ក្នុងនោះ​រួមមាន​៖ ១-​ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ ខណ្ឌទួលគោក ប្រវែង ៨,២ គីឡូម៉ែត្រ​។ ២-​ដាក់​បណ្តាញ លូ​មេ នៅក្នុង​ភូមិសាស្ត្រ ខណ្ឌដូនពេញ ប្រវែង ៤,៤ គីឡូម៉ែត្រ​។ ៣-​សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ៍​បូមទឹក នៅ​សួនច្បារ មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ( CDC )​។ ៤-​តម្លើង​របា​មេកា​និក​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម នៅមុខ​ផ្លូវ​បង្ហូរទឹក នៅ​ស្ថានីយ៍​បូមទឹក​ចតុមុខ ព្រះ​គម្លង់​១ ព្រះ​គម្លង់​២ និង​ផ្សារ​ចាស់​។ ៥-​ផ្តល់​រថយន្ត​បូមទឹក​ចល័ត ចំនួន ២​គ្រឿង​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular