Home ព័ត៌មានអន្តរជាតិ ឥណ្ឌា​ឈាន​ចូល...

ឥណ្ឌា​ឈាន​ចូល​កំណើន​អវិជ្ជមាន នៅពេល​GDP​របស់​ខ្លួន​ថយក្រោយ​៧,៧%

​ប្រែ​សម្រួលៈ​វាសនា​/​ញូ​វ ដេល្លី​៖ ឥណ្ឌា​បាន​ចូលដល់​ការដើរ​ថយក្រោយ​តាម​បច្ចេកទេស នៅពេល​ផលិត​សរុប​ក្នុងស្រុក​(GDP)​ធ្លាក់ចុះ​៧,៥​ភាគរយ​នៅ​ត្រីមាស​ទី​២​នៃ​ឆ្នាំ សារពើពន្ធ​២០២០-២០២១ ក្រោយ​​ធ្លាក់ចុះ​ខ្លាំង​បំផុត​មិន​ដែល​មាន​ចំនួន ២៣,៩​ភាគរយ​នៅ​ត្រីមាស​ទី​១ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ស្ថិតិឥ​ណ្ឌា​ដែល​ត្រូវ​បាន​បញ្ចេញ​កាលពី​ថ្ងៃ​សុក្រ​។​

​កាលពី​ថ្ងៃ​១១​វិច្ឆិកា ធនាគារ​បំរុង​ឥណ្ឌា​ក៏​បាន​ព្រមាន​ថា​ឥណ្ឌា​ទំនងជា​នឹង​ឈាន​ចូល​ឱនភាព​តាម​បច្ចេកទេស​មួយ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន បន្ទាប់ពី​មាន​កំណើន​អវិជ្ជមាន​២​ត្រីមាស​​ជាប់​គ្នា​។​

​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ខាងលើ កំណើន​មាន​នៅក្នុង​វិស័យ​កសិកម្ម​(៣,៤%) អគ្គិសនី ហ្គាស​និង​ការផ្គត់ផ្គង់​ទឹក​(៤,៤%) និង​កម្មន្តសាល​(​ផលិតកម្ម​ឧស្សាហកម្ម​)​ចំនួន​០,៦% ទោះជា​យ៉ាងណា វិធានការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ បាន​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​ពាណិជ្ជកម្ម សណ្ឋាគារ គមនាគមន៍​និង​សេវា ដែល​ធ្លាក់​ចុះ​១៥,៦​ភាគរយ​។​

​មុននេះ​ធនាគារ​អភិវឌ្ឍន៍អាស៊ី បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​ឥណ្ឌា​នឹង​មាន​ឱនភាព​៩​ភាគរយ​នៅ​ឆ្នាំនេះ ដោយសារកូ​វីដ​១៩​។​

​តាមពិត​សេដ្ឋកិច្ច​ឥណ្ឌា​មាន​កំណើន​យឺត សូម្បី​តែ​មុន​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩ ដោយ​GDP​មាន​កំណើន​តែ​៤,១​ភាគរយ​នៅ​ត្រីមាស​ទី​៣​ឆ្នាំ​២០១៩ ដែល​ជា​កំណើន​ទាប​បំផុត​ធៀប​នឹង​កំណើន​នានា​ចាប់តាំងពី​​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨​មក​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular