Home ព័ត៌មានជាតិ សន្តិសុខ ការិយាល័យ​ព្រ...

ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ឆ្មក់​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង​នៅ​សង្កាត់​ព្រែក​តាសេក ព្រោះ​មូលដ្ឋាន​មិនដឹង​

ដោយ​: សម្បត្តិ / ភ្នំពេញ​: កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ឆ្មក់​បង្ក្រាប​ទីតាំង​ជន់​មាន់​មួយកន្លែង ឃាត់​បាន​មនុស្ស​១៣​នាក់ ម៉ូតូ​១៣​គ្រឿង មាន់​៤​ក្បាល​។ ហេតុការណ៍​នេះ នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៨ វិច្ឆិកា ២០២០ នៅក្រោម​ដើមឈើ​គុ​ម្ភ​ព្រៃត្រែង តាម​ច្រាំងទន្លេ ខាងជើង​ស្ពាន​បា​ឡេ ស្ថិត​ក្នុងភូមិ ដើម​គ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​មុន​ឈានដល់​ការចុះ​បង្ក្រាប​ខាង គឺ​ទទួលបាន​បញ្ជារ​របស់​ឯកឧត្តម​ឧ​ត្ត​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការរាយការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ល្អ បានផ្តល់​ព័ត៌មាន​ថា នៅ​ចំណុច​ទីតាំង​ខាងលើ​មាន មាន​ក្រុម​អ្នក​និយម​ល្បែង​ជល់​មាន់ ជាច្រើន​កុះករ ។​

​ទើប​នៅ​ព្រឹក​ថ្ងៃទី​២៨​នេះ លោក​វរសេនីយ៍ឯក ប៊ុត សត្យា នាយក​ការិយាល័យ អនុញ្ញាត​ឲ​លោក វរសេនីយ៍ទោ រ៉េត ស៊ី​ណែ​ត .​លោក​វរសេនីយ៍ទោ អួត សំណាង .​លោក​វរសេនីយ៍ទោ ភឿន សុផាត បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាបបាន​ជាក់ស្តែង​តែម្តង​។​

​ក្នុង​រង្វង់​ប្រតិបត្តិការ​ខាងលើនេះ ឃាត់​បាន​ក្រុមអ្នកលេង​ជល់​មាន់បាន​១៣​នាក់ ម៉ូតូ​ចម្រុះ​១៣​គ្រឿង មាន់​ជល់​៤​ក្បាល បញ្ចូនទៅ​កសាង​សំណុំរឿង​នៅឯ​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular