Home ព័ត៌មានជាតិ សន្តិសុខ សាកសព​បុរស​ម្...

សាកសព​បុរស​ម្នាក់​ត្រូវគេ​ប្រទះឃើញ​អណ្តែត​ទឹក​នៅ​ចំណុច​ជិត​ផែ​ថ្មី សង្កាត់​ផ្សារឆ្នាំង​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: សាកសព​បុរស​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ស្លាប់​អណ្តែត​ទឹកទន្លេ ដែល​ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ជិត​ផែ​ថ្មី ស្ថិត​ក្នង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​និង​ខេត្តកំពង់ឆ្នាំង​។​

​អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង លោក​វរសេនីយ៍ឯក ឆាយ ខេ​រ័ត្ន បាន​ឲ្យ​ដឹង​ថ្ងៃនេះ​ថា សា​សព​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ យុន ម៉ៅ ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ បឹង​ឃុំ​កំពង់​ហាវ ស្រុក​កំពង់លែង​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវបាន​បាត់​ចេញពីផ្ទះ​រយៈពេល ៣​ថ្ងៃ​មកហើយ ក្រុមគ្រួសារ​បាន​ដើររក​ដែរ តែ​មិនឃើញ​។ ប៉ុន្តែ​ថ្ងៃនេះ​ត្រូវបាន​ប្រទះឃើញ​លង់ទឹក​ស្លាប់​នៅ​ក្រុង​កំពង់ឆ្នាំង​ទៅវិញ​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ទៀតថា កម្លាំង​ជំនាញ​អធិការដ្ឋាន សហការ​ជាមួយ​ការិយាល័យ​ជំនាញ រួមទាំង​ក្រុមគ្រូពេទ្យ​បាន​ចុះ​ពិនិត្យ​សព​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​តាម​នីតិវិធី​។ លទ្ធផល​ពិនិត្យឃើញថា សាកសព​ជនរងគ្រោះ​ពុំមាន​ស្នាមរបួស ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​អ្វី​ឡើយ គឺ​ស្លាប់​ដោយសារ​ការ​លង់ទឹក​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular