Home ព័ត៌មានជាតិ សង្គម មណ្ឌល​ច​ត្តា​...

មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី នៃ​រាជធានី​ភ្នំពេញ ត្រៀមខ្លួន​ទទួល​អ្នកដំណើរ មកពី​ក្រៅប្រទេស ចូល​កម្ពុជា​

​ដោយៈ កញ្ញា​រស្មី / ភ្នំពេញៈ ដោយមាន​គោលការណ៍ ពី​រាជរដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ព​ន្លឿ​ន​ការងារ​សាងសង់ មណ្ឌល​ច​ត្តា​ឡី​ស័ក មួយកន្លែង មាន​ចំនួន ២ អគារ ដែល​ទទួល​អ្នកដំណើរ ស្នាក់​នៅបាន ជាង ៥០០ នាក់ នា​ប៉ុន្មាន​សប្ដាហ៍ ខាងមុខនេះ ដើម្បី​ធានាបាន​នូវ ការអនុវត្ត​វិធានការ ច​ត្តា​ឡី​ស័ក ចំពោះ​អ្នកដំណើរ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៨ វិច្ឆិកា នេះ លោក មាន ចាន់​យ៉ា​ដា អភិបាលរង រាជធានី​ភ្នំពេញ និង​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​ការងារ សាងសង់​អគារ​ច​ត្តា​ឡី​ស័ក នៅ​ខណ្ឌ​ប្ញ​ស្សី​កែវ​។​

​មន្ត្រី បានឱ្យដឹងថាៈ មណ្ឌល​ច​ត្តា​ឡី​ស័ក មួយកន្លែង​នេះ មាន​ទីតាំង​ស្ថិតនៅក្នុង ខណ្ឌ​ប្ញ​ស្សី​កែវ ហើយ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ នឹង​ដំណើរការ ក្រោយ​ការសាងសង់​រួច នៅពេល​ខាងមុខ ដោយ​ធ្វើឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព បន្ទាប់ពី​ប្រគល់​កន្លែង ច​ត្តា​ឡី​ស័ក​កន្លងមក ឱ្យទៅ​សាលារៀន ជូន​សិស្សានុសិស្ស ចូលរៀន​វិញ នាពេល​ខាងមុខនេះ ។​

​គួរបញ្ជាក់​ថាៈ កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យក​វិទ្យាល័យ ជម្ពូរ​វ័​ន្ត និង​អនុវិទ្យាល័យ ពោធិចិនតុង នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សាលា​មួយកន្លែង​ទៀត នៅ​ខណ្ឌ​ប្ញ​ស្សី​កែវ ធ្វើជា​កន្លែង សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​៕/V​

មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី នៃ​រាជធានី​ភ្នំពេញ ត្រៀមខ្លួន​ទទួល​អ្នកដំណើរ មកពី​ក្រៅប្រទេស ចូល​កម្ពុជា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular