​ស្ត្រី​គួរ​កុំ​ទទួលទាន​គ្រឿង​ស្រវឹង​ពេល​មក​រដូវ​!

ប្រែ​សម្រួល​: ជា​សីហៈ​/​ភ្នំពេញ​: គ្រឿង​ស្រវឹង​គឺជា​ភេសជ្ជ ហើយ​ទោះបីជា​ដឹងថា វា​ជា​ភេសជ្ជៈ​ប៉ះពាល់​ដល់ សុខភាព ប៉ុន្តែ​មនុស្ស​នៅតែ​ចូលចិត្ត​ទទួលទាន​វា​។

​ទាំង​បុរស​និង​ស្ត្រី​ដែល​ទទួល​គ្រឿង​ស្រវឹង​គឺ​សុទ្ធតែ​ទទួលផល​អវិជ្ជមាន ទាំងអស់​ជាពិសេស​គឺ សរីរាង្គ​ខាងក្នុង​ដែលមាន​ដូចជា ថ្លើម ក្រពះ ពោះ​វៀ់​ន លំពែង ប្រ​ម៉ាត់​… ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​មក រដូវ​ផលប៉ះពាល់​វារិត​តែ​អាក្រក់ ដែល​គួរតែ​ដឹង ។

​ស្ត្រី​នៅពេលដែល​ទទួលទាន​គ្រឿង​ស្រវឹង នៅពេល​មក​រដូវ​វា​អាច​បំផ្លាញ​ថ្លើម​ពួកគេ​ខ្ពស់ជាង​ពេល​ធម្មតា​ទៅទៀត​។ នៅពេលដែល​ស្ត្រី​មក​រដូវ ហើយ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន វា​នឹងធ្វើ​ឲ្យ​អ្នក​ស្រវឹង​យូរ​ជាង​ពេល​ធម្មតា ដោយ​ធ្វើ​ឲ្យ​ស្ត្រី​មិន​ស្រួលខ្លួន​ឡើយ ក្រោយ​ពេលដែល​ស្វាង​ស្រា​វា​ក៏​អាចធ្វើ​ឲ្យ​ស្ត្រី​ពុល​ក៏មានដែរ​។​

​ម្យ៉ាងទៀត វា​នឹងធ្វើ​ឲ្យ​ឈាម​ដើរ​លឿន ដែល​អាចធ្វើ​ឲ្យ​ស្ត្រី​មក​រដូវ​កាន់តែ​ច្រើនជាង​មុន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular