ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
បារ
នាមសព្ទ
បិសាចដែលបន្លាចកូនក្មេងឲ្យមមាលឃើញអ្វីៗដែលគួរខ្លាច
បារបន្លាច ។
កិរិយាសព្ទ
កាយយកចេញ
បារអាចម៍ដី ។
បា
បុសសព្វនាម
( សំ. បា. បា អ. ថ. ប៉ា. កិ. “ផឹក; គ្រប់គ្រង”; ន. “អ្នកផឹក ( ទឹក ), អ្នកគ្រប់គ្រង, អ្នករក្សា, អ្នកទំនុកបម្រុង”) អ្នក ។
ពាក្យសម្រាប់ហៅកូនប្រុសឬមនុស្សអ្នកមានអានុភាពតិចជាងខ្លួនដែលទុកស្មើកូនប្រុសបង្កើត
ម្នាលបា, ហៃបា, នែបា ។
នាមសព្ទ
ឪពុក (អ. ថ. ប៉ា); ពាក្យសម្រាប់ហៅមនុស្សប្រុសឬសត្វឈ្មោលដែលជាគូគ្នានឹង មេ ថា : មេបា; បាគោ, គោបា, បាក្របី, ក្របីបា . . . ( ម. ព. មេ និង មេបា ទៀតផង ) ។
បាក់ជ័របាយ
កិរិយាសព្ទ
ល្ហិតល្ហៃរសេះរសោះព្រោះអត់អាហារហួសពេល
អត់បាយហួសពេល ឃ្លានហួសពេក ទៅជាបាក់ជ័របាយ ។
គុណសព្ទ
ល្ហិតល្ហៃរសេះរសោះព្រោះអត់អាហារហួសពេល
អត់បាយហួសពេល ឃ្លានហួសពេក ទៅជាបាក់ជ័របាយ ។
បាក់ដំឡូង
គុណសព្ទ
ដែលហើមសាច់ច្របាច់សង្កត់ទៅទ្រុឌខូងស្លាំងឥតមានឈាមដោយរោគហើមខ្លួនឬហើមដៃហើមជើង
សាច់បាក់ដំឡូង ។
បាក់សាច់
គុណសព្ទ
ដែលប្រែសាច់រកកល់ស្អុយខូចរសជាតិប្រក្រតីដើម ( ច្រើនប្រើចំពោះតែត្រី )
ត្រីបាក់សាច់ ។
បាក់ស្បាត
កិរិយាសព្ទ
បាក់ចិត្តខ្លាចរអាលែងហ៊ានបញ្ចេញរូបស្បាតតទៅទៀត
បាក់ស្បាតលែងហ៊ានទៀត; ខ្លាចបាក់ស្បាត, ចាញ់បាក់ស្បាត ។
កិរិយាវិសេសន៍
បាក់ចិត្តខ្លាចរអាលែងហ៊ានបញ្ចេញរូបស្បាតតទៅទៀត
បាក់ស្បាតលែងហ៊ានទៀត; ខ្លាចបាក់ស្បាត, ចាញ់បាក់ស្បាត ។