ដោយៈ ជា សីហៈ / ភ្នំពេញៈ ក្រុមការងារប្រឡងប្រណាំងវីដេអូ ” កំណប់សហគមន៍ ជំរំទេសចរណ៍ ” រដូវកាលទី៣ ក្រោមប្រធានបទ “ខ្ញុំ និងធម្មជាតិ” នឹងរៀបចំសិក្ខាសាលាតំរង់ទិស នៅថ្ងៃស្អែក ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សិក្ខាសាលានេះ គឺនឹងប្រពឹត្តទៅ នៅមជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-កូរ៉េ ( CKCC ) ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ១២ ថ្ងៃត្រង់ ដើម្បីស្វែងយល់ កាន់តែច្បាស់ ពីគោលការណ៍កម្មវិធី និងតំបន់ ដែលត្រូវប្រឡងប្រណាំង ដែលត្រូវបានធ្វើបទបង្ហាញ ពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងទេសចរណ៍ មន្ត្រីជំនាញ មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង និងពោធិសាត់ សហគមន៍ និងក្រុមការងាររៀបចំកម្មវិធី។
បន្ទាប់ពីចូលរួមសិក្ខាសាលា ក្រុមទាំងអស់ នឹងត្រូវរៀបចំផែនការថត ដើម្បីឈានទៅកាន់ ដំណាក់កាលបន្ទាប់ ដែលត្រូវចូលរួម ក្នុងការប្រឡងប្រណាំង ៩ ក្រុម ចុងក្រោយ ៕/V