ប្រែសម្រួល : កញ្ញាដាលីស/ប៉េកាំង ៖ ចិនកំពុងបង្កើនវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩តាមរយៈខ្សែចង្វាក់អាហារក្លាសេដែលនាំចូល។
លោក ស៊ុន វិនចៀន អ្នកនាំពាក្យក្រសួងដឹកជញ្ជូន បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រទី២៧វិច្ឆិកាថា ក្រសួងដឹកជញ្ជូនបានស្នើសុំបណ្តាក្រុមហ៊ុនភស្តុភាឱ្យធានាថាកម្មករផែត្រូវពាក់ម៉ាស់ នៅពេលលើកដាក់ទំនិញជាអាហារក្លាសេនាំចូល ជាពិសេសពីតំបន់ដែលមានហានិភ័យខ្ពស់ ដោយបន្ថែមថា វាគឺជាការការពារសុវត្ថិភាពរបស់បុគ្គលិកជួរមុខ។
លោកបាននិយាយថា “នៅពេលលើកដាក់ទំនិញជាអាហារក្លាសេនាំចូល កម្មករត្រូវបានស្នើសុំឱ្យចៀសវាងដាក់ទំនិញនៅជិតមុខនិងកុំប៉ះពាល់មាត់និងច្រមុះឱ្យសោះ។ពួកគេត្រូវបានហាមឃាត់មិនឱ្យបើកកញ្ចប់អាហារដើម្បីការពារពីការឆ្លងមេរោគ”។
ពិធីសារសុវត្ថិភាពដ៏តឹងរ៉ឹងនេះធ្វើឡើងដើម្បីការពារបុគ្គលិកជួរមុខរួមទាំងអ្នកបើកបរ កម្មករផែ និង អ្នកធ្វើការនៅតាមសមុទ្រ ដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងមេរោគកូរ៉ូណាថ្មីនេះ៕
ចិនពង្រឹងវិធានការទប់ស្កាត់ការឆ្លងកូវីដ១៩តាមរយៈអាហារក្លាសេនាំចូលពីបរទេស ក្រោយរកឃើញវីរុសកូរ៉ូណានៅលើអាហារនាំចូលដូច្នេះមកពីប្រទេសពីរបី