ដោយៈ គ្រញូង / បាត់ដំបងៈ មនុស្សប្រុសស្រី ៥ នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តតូយ៉ូតា ហាយឡិនឌ័រ និងរថយន្តសាំយ៉ុង កាលពីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមដងផ្លូវលេខ ៥៧ B1 នៅភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។
លោក សុខ សារិន អធិការនគរបាល ស្រុកបវេល បានឲ្យដឹងថាៈ មុនពេលកើតហេតុ មានរថយន្ដម៉ាកតូយ៉ូតា ហាយឡិនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ
2AH 4553 (អ្នកបើកបរ រត់គេចខ្លួន) និងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ 6370 បើកបរដោយឈ្មោះ សុខ ង៉ែត ភេទប្រុស អាយុ ៤៨ឆ្នាំ មានលំនៅ នៅភូមិសាយសិន ឃុំព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (របួសធ្ងន់) និងអ្នករួមដំណើរ ចំនួន ៤ នាក់ រងរបួសធ្ងន់ ពីរនាក់ និងរបួសស្រាល ពីរនាក់។
លោកបានបញ្ជាក់ថាៈ អ្នករបួសធ្ងន់ស្រាលទាំង ៥នាក់នោះ រួមមានៈ ១.តៃកុងឡាន សាំយ៉ុង របួសធ្ងន់។ អ្នករួមដំណើរ បួននាក់ មានៈ ២.ឈ្មោះ អ៊ុ ផល្លី ភេទស្រី អាយុ ២២ ឆ្នាំ មានលំនៅ នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ខ័ណ្ឌសាលាក្រៅ ខេត្តប៉ៃលិន ( របួសធ្ងន់ បាក់ភ្លៅខាងឆ្វេង) , ៣-ឈ្មោះ ឆោម គន្ធា ភេទស្រី អាយុ២៨ឆ្នាំ មានលំនៅ នៅភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល (របួសធ្ងន់) , ៣-ឈ្មោះ គី ចាន់នី ភេទស្រី អាយុ ២៨ ឆ្នាំ មានលំនៅ នៅភូមិសាយសិន ឃុំព្រះពន្លា ស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ (របួសស្រាល) ៤.ឈ្មោះ ឆោម ចន្ធូ ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិបីងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល (របួសស្រាល) ។
លោកបានបន្តថាៈ ជនរងគ្រោះ ត្រូវបានបញ្ជូន ទៅមន្ទីពេទ្យបង្អែក ស្រុកថ្មគោល។ ចំណែកមធ្យោបាយទាំងពីរ កម្លាំងជំនាញ បានយកមករក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកបវេល ៕/V
មនុស្សប្រុសស្រី ៥ នាក់ បានរងរបួសធ្ងន់ស្រាល ដោយសាររថយន្ត ពីរគ្រឿង បុកគ្នាមនុស្សប្រុសស្រី ៥ នាក់ បានរងរបួសធ្ងន់ស្រាល ដោយសាររថយន្ត ពីរគ្រឿង បុកគ្នា
មនុស្សប្រុសស្រី ៥ នាក់ បានរងរបួសធ្ងន់ស្រាល ដោយសាររថយន្ត ពីរគ្រឿង បុកគ្នា
មនុស្សប្រុសស្រី ៥ នាក់ បានរងរបួសធ្ងន់ស្រាល ដោយសាររថយន្ត ពីរគ្រឿង បុកគ្នា