រដ្ឋបាលខេត្ត ជូនដំណឹង​ពី​ការបញ្ចៀស​ចរាចរ​ឆ្លង​កាត់ ទីតាំង​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ នៅក្នុង​ក្រុង​សៀមរាប​

ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តសៀមរាប សហការ​ជាមួយ គណៈកម្មការ​អន្តរក្រសួង នឹង​រៀបចំ​ប្រារព្ធ​ពិធី បើក​ការដ្ឋាន​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំនួន ៣៨ ខ្សែ នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅ​សួនច្បារ ខាងមុខ​ព្រះរាជដំណាក់ ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ដើម្បី​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ជាពិសេស កាត់បន្ថយ​ការកកស្ទះ​ចរាចរ រដ្ឋបាល​ខេត្តសៀមរាប សូម​ធ្វើការ​ផ្អាក​ចរាចរ ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ២៤:០០​នាទី​យប់ រហូតដល់​បញ្ចប់​កម្ម​វិធី លើ​កំណាត់​ផ្លូវ ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី និង​ផ្លូវ​សំខាន់ៗ មួយចំនួន នៅក្នុង​ក្រុង​សៀមរាប ដូច​ខាង ក្រោម​៖

១-​កំណាត់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ចំណុច​ស្តុ​បកោះ​កេ​រិ៍ត ដល់​ចំណុច​ស្តុ​ប សណ្ឋាគារ​សុខា អង្គរ ។​
២-​កំណាត់​ផ្លូវ​រុក្ខវិថី​ព្រះសីហនុ ចាប់ពី​ចំណុច​ស្តុ​ប​សារមន្ទីរ​ជាតិ​អង្គរ ដល់​ចំណុច​រង្វង់​មូល ស្ពានថ្ម ព្រះរាជដំណាក់ ។​
៣-​កំណាត់​ផ្លូវ​ពោធិ៍​កំបោរ (​ផ្លូវ​ខាងលិច​មាត់​ស្ទឹង​) ចាប់ពី​ចំណុច​ស្ពាន​វត្ត​ពោធិ​លង្កា ដល់​ចំណុច​ស្ពាន វត្ត​រាជ​បូព៌ ។​
៤-​កំណាត់​ផ្លូវ​អាចារ្យ​ស្វា (​ផ្លូវ​ខាងកើត​មាត់​ស្ទឹង​) ចាប់ពី​ចំណុច ស្ពាន​វត្ត​ពោធិ​លង្កា ដល់​ចំណុច​ស្ពាន វត្ត​រាជ​បូព៌ ។​
៥-​កំណាត់​ផ្លូវ ស្ពាន​អតីត​មន្ទីរ ទេសចរណ៍​ខេត្ត​ចាស់ ចាប់ពី​ចំណុច​ផ្លូវ​អាចារ្យ ហែម​ចៀវ ដល់​ចំណុច វិថី​ព្រះ​នរោត្តម សីហមុនី (​កែង​សណ្ឋាគារ វិច​តូ​រី​យ៉ា​)៕/V​

រដ្ឋបាលខេត្ត ជូនដំណឹង​ពី​ការបញ្ចៀស​ចរាចរ​ឆ្លង​កាត់ ទីតាំង​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ នៅក្នុង​ក្រុង​សៀមរាប​

រដ្ឋបាលខេត្ត ជូនដំណឹង​ពី​ការបញ្ចៀស​ចរាចរ​ឆ្លង​កាត់ ទីតាំង​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ នៅក្នុង​ក្រុង​សៀមរាប​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular