Home ព័ត៌មានអន្តរជាតិ អាម៉េរិក​បញ្ជ...

អាម៉េរិក​បញ្ជូន​នាវា​ដឹក​យន្តហោះ​ទៅកាន់​ឈូង​សមុទ្រ ចំ​ពេល​អ៊ីរ៉ង់​ប្តេជ្ញា​សងសឹក​ចំពោះ​ឃាតកម្ម​លើ​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​របស់ខ្លួន​

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ​សហរដ្ឋ​អាម៉េរិក​កំពុង​បញ្ជូន​នាវា​ដឹក​យន្តហោះ USS Nimitz និង​នាវាចម្បាំង​ដទៃ​ទៀត​ទៅ​កាន់​ឈូង​សមុទ្រ​ពែ​ក្ស ដើម្បី​គាំទ្រ​ការដក​ទាហាន​ចេញពី​អា​ហ្វ​ហ្គានី​ស្ថាននិង​​អ៊ីរ៉ាក់ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​CNN​កាលពី​ថ្ងៃ​សៅរ៍​។​

​ការបញ្ជូន​នាវា​នេះ​កើតឡើង​ចំ​ពេល​មាន​ភាព​តានតឹង​ក្នុង​តំបន់​ឈូង​សមុទ្រ​ក្រោយ​ឃាតកម្ម​លើ​អ្នកវិទ្យាសាស្ត្រ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សុក្រ​

CNN​បាន​បន្ថែមថា ការសំរេច​បញ្ជូន​នាវា​នេះ​ត្រូវបាន​ធ្វើឡើង​តាំងពី​មុន​ឃាតកម្ម​លើ​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ លោក​ម៉ូ​សេន ហ្វាក​រី​ហ្សា​ដេស កាល​ពី​ថ្ង​សុក្រ​ទី​២៧​វិច្ឆិកា​តែ​វា​នៅតែ​អាច​ប្រើ​ជា​សារព្រ​​មាន​មួយ​ទៅកាន់​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​។​

​រូបភាព​បង្ហាញ​ទីតាំង​វាយប្រហារ​សម្លាប់​អ្នកវិទ្យាសាស្ត្រ​អ៊ីរ៉ង់​លោក​ម៉ូ​សេន ហ្វាក​រី​ហ្សា​ដេស​នៅក្រៅ​ក្រុងតេអេ​រ៉ង់​កាលពី​ថ្ងៃ​២៧​វិច្ឆិកា​

​អ៊ីរ៉ង់​និយាយថា មាន​សញ្ញា​បញ្ជាក់ថា​អ៊ីស្រាអែល​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់​អ្នកវិទ្យាសាស្ត្រ​របស់​ខ្លួន​និង​បាន​ព្រមាន​អ៊ីស្រាអែល​និង​អាម៉េរិក​។​ក្រសួង​ការពារជាតិ​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​​ថា ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​និង​នវានុវត្តន៍​របស់ខ្លួន លោក ហ្វាក​រី​ហ្សា​ដេស ត្រូវបាន​សម្លាប់ ហើយ​នៅ​ថ្ងៃ​សៅរ៍ ប្រធានាធិបតី ហាស​សាន រ៉ូ​ហានី បាន​ចោទប្រកាន់​អ៊ីស្រាអែល​ថា​នៅ​ពីក្រោយ​​ការសម្លាប់​អ្នក​រូបវិទ្យា​នុយក្លេអ៊ែ​រ រូបនេះ​។​

​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​អង្គការសហប្រជាជាតិ ក្នុងពេល​ជាមួយគ្នា​បាន​ព្រមាន​អាម៉េរិក​និង​អ៊ីស្រាអែល​អំពី​ចំណាត់ការ​«​បែប​ផ្សងព្រេង​»​។​

​អាម៉េរិក​ម្នាក់ និង​មន្ត្រី​ស៊ើប​ការណ៍​២​នាក់​ទៀត​បញ្ជាក់​អះអាង​ប្រាប់​កាសែត​New York Times​ថា អ៊ីស្រាអែល​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។​

​តាម​ដឹង​អ៊ីស្រាអែល​បាន​ជំរុញ​អោយ​រដ្ឋាភិបាល​លោក​ត្រាំ ចាត់ការ​អោយ​ធ្ងន់​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ដោយ​បាញ់​ឬ​ទម្លាក់​គ្រាប់​កំទេច​រ៉េ​អា​ក់ទ័រ​ចម្រាញ់​សារធាតុ​នុយក្លេអ៊ែរ​សំខាន់ៗ​ក្នុង​ទឹកដី​​អ៊ីរ៉ង់​។​តែ ព្រះអង្គម្ចាស់​រាជទាយាទ​អា​រ៉ាប៊ីសាអូឌីត ដែល​បាន​ជួបប្រជុំ​ជា​សម្ងាត់​ជាមួយ នាយករដ្ឋមន្ត្រី​អ៊ី​ស្រា​អ៊ែល​និង​រដ្ឋមន្ត្រី​ការបរទេ​ស​អាម៉េរិក​កាលពី​ថ្ងៃអាទិត្យ​មុន ស្ទាក់ស្ទើរ​ចំពោះ​ផែនការ​នេះ ។​

​គេ​ថា​ព្រះអង្គម្ចាស់​រាជទាយាទ ប៊ីន សាល់​ម៉ាន់ បាន​សម្តែង​ការបារម្ភ​ធ្ងន់ធ្ងរ​អំពី​ការវាយប្រហារ​ណា​មួយ​លើ​ទីតាំង​នុយក្លអ៊ែរ​អ៊ីរ៉ង់ ដែល​វា​នឹង​នាំ​មាន​ភាព​តានតឹង​ពេញ​តំបន់ ដោយ​ទាញ​អ៊ីស្រាអែល អា​​រ៉ាប៊ីសាអូឌីត និង​ឈូង​សមុទ្រ​ចូល​ពាក់ព័ន្ធ​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular