Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​រដ្ឋមន្ត្រី​...

​រដ្ឋមន្ត្រី​បណ្តា​ប្រទេស​នៅ​មេគង្គ​ក្រោម​យល់ព្រម​លើ​ផែនការ​នាវាចរណ៍​និង​បរិស្ថាន​

ដោយ​: ជា សីហៈ / ភ្នំពេញ​: គណៈកម្មការ​ទន្លេមេគង្គ (MRC)​បាន​អះអាងថា រដ្ឋមន្ត្រី​មកពី​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម បានអនុម័ត​ផែនការ​នាវាចរណ៍ និង​យុទ្ធសាស្ត្រ​បរិស្ថាន​ក្នុង​តំបន់ មេគង្គ​ក្រោម​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ គណៈកម្មការ​ទន្លេមេគង្គ បាន​និយាយថា ឯកសារ​ទាំងពីរ គឺ​ស្ថិត​ក្នុងចំណោម​ឯកសារ​មួយចំនួន ដែល​ត្រូវ​បានអនុម័ត​ក្នុងអំឡុងពេល នៃ​ការប្រជុំ​ជាក់ស្តែង​មួយ​ដែល​បាន​ធ្វើឡើង​នៅ​ភាគខាងត្បូង​ទីក្រុង​ប៉ាក់​សុង ប្រទេស​ឡាវ កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅនេះ​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា ផែនការមេ​ថ្មី​សម្រាប់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ក្នុង​តំបន់​ក្នុង​អាង​ទន្លេមេគង្គ​នឹង​ជួយ “​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បណ្តាញ​ដឹកជញ្ជូន​ជាតិ និង​អន្តរជាតិ ដោយ​ប្រើប្រាស់​ទន្លេមេគង្គ​នៅក្នុង​ប្រទេស​ចំនួន​៤ នៃ​តំបន់​មេគង្គ​ក្រោម​”​។​

​សេចក្តីថ្លែងការណ៍​បានចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ថា ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​គឺជា “​មធ្យោបាយ​ដឹកជញ្ជូន​ដ៏​សំខាន់​មួយ​” នៅក្នុង​តំបន់​មេគង្គ​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​។​

​ចំពោះ​យុទ្ធសាស្ត្រ​គ្រប់គ្រង​បរិស្ថាន​ក្នុង​តំបន់​ថ្មី គណកម្មការ​ទន្លេមេគង្គ បាន​ពិពណ៌នា​ឯកសារ​នេះ​ថា ជា​ឯកសារ​ដំបូង​ដែល​គ្របដណ្តប់​លើ​អាង​ទន្លេមេគង្គ​ក្រោម​ទាំងមូល ក្នុង​រយៈពេល ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២៥ ។​

​គណៈកម្មការ​ទន្លេមេគង្គ​បានកត់សម្គាល់​ថា​អាង​ទន្លេមេគង្គ​គឺជា “​ចំណុចក្តៅ​នៃ​ការ​អភិ​រក្សា​និង​ការពារ​ជីវចម្រុះ​ពិភពលោក​” ដែលមាន​ជម្រក​សត្វ​កម្រ​ចំនួន ១២ ប្រភេទ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular