ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ កម្ពុជា បានប្រាប់សហភាពអឺរ៉ុប ពីស្ថានភាពពិត ជាក់ស្តែង នៅកម្ពុជា ក្នុងបទអន្តរាគមន៍ ស្តីពីវឌ្ឍនភាព នៃការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរ៉ុប លើកទី១១ តាមរយៈប្រព័ន្ធ Video Conference កាលពីថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០២០ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរ៉ុប លើកទី១១ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានធ្វើបទអន្តរាគមន៍ ស្តីពីវឌ្ឍនភាព នៃការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ នៅកម្ពុជា។
លោក ជិន ម៉ាលីន បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជាថាៈ កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំ គណៈកម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរ៉ុប លើកទី១១ ដែលធ្វើរៀងរាល់ ពីរឆ្នាំម្តង ដោយកាលពី ពីរឆ្នាំ បានធ្វើនៅខាង សហភាពអឺរ៉ុប នៅព្រុចស្សែល ហើយពីរឆ្នាំក្រោយ បានធ្វើនៅកម្ពុជា ដែលជាម្ចាស់ផ្ទះ ប៉ុន្តែដោយសារស្ថានភាពកូវីដ ១៩ មិនអាចជួបគ្នាផ្ទាល់ គឺធ្វើតាមរយៈវីដេអូខិនហ្វើរិន ។
លោក ជិន ម៉ាលីន បានបញ្ជាក់ថាៈ កិច្ចប្រជុំនេះ បានពិភាក្សា ទៅលើបប្រធានបទ ពាក់ព័ន្ធទៅនឹងស្ថានភាពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ ទាក់ទងទៅនឹងប្រជាធិបតេយ្យ និងការកែទម្រង់។ កម្ពុជា និងសហភាពអឺរ៉ុប បានពិភាក្សាគ្នា ដោយបង្ហាញនូវ វឌ្ឍនភាព នៃស្ថានភាពសិទ្ធិមនុស្ស ការកែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ ការអនុវត្តច្បាប់ នៅកម្ពុជា ក៏ដូចជា នៅសហភាពអឺរ៉ុប ដើម្បីធ្វើការផ្លាស់ប្តូរ នូវព័ត៌មាន បទពិសោធន៍ និងរៀនសូត្រ ពីគ្នាទៅវិញទៅមក។
សម្រាប់កម្ពុជា គឺតំណាងក្រសួងយុត្តិធម៌ និងតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានបង្ហាញពីវឌ្ឍនភាព ពាក់ព័ន្ធទៅនឹង ស្ថានភាពសិទ្ធិមនុស្ស វឌ្ឍនភាព នៃការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា និងពីស្ថានការណ៍ នយោបាយ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ មួយចំនួន នៅកម្ពុជា ដើម្បីជម្រាបទៅខាង សហភាពអឺរ៉ុប ឲ្យបានយល់ពីស្ថានភាពពិត ជាក់ស្តែង នៅកម្ពុជា៕/V
កម្ពុជា បានប្រាប់សហភាពអឺរ៉ុប ពីស្ថានភាពពិត ជាក់ស្តែង នៅកម្ពុជា ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរ៉ុប លើកទី១១
កម្ពុជា បានប្រាប់សហភាពអឺរ៉ុប ពីស្ថានភាពពិត ជាក់ស្តែង នៅកម្ពុជា ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរ៉ុប លើកទី១១
កម្ពុជា បានប្រាប់សហភាពអឺរ៉ុប ពីស្ថានភាពពិត ជាក់ស្តែង នៅកម្ពុជា ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរ៉ុប លើកទី១១