គូសេ្ន​ហ៍​ច្រើននាក់ ត្រូវ​បាន​វាយ​នឹង​រំពាត់ផ្តៅ​ចំពោះ​ការ​មាន​សេ្ន​ហា​ខុសច្បាប់​អ៊ីស្លាម​នៅ​ខេត្ត​Aceh

1454
ចែករម្លែក

ក្រុមអាជ្ញាធរនៅខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី ដែលមានការរអភិរក្សនិយមខ្លាំងនៅថ្ងៃសុក្រទី២០ខែមេសាបានវាយនឹងរំពាតផ្តៅលើគូស្នេហ៍មិនទាន់រៀបការជាច្រើននៅចំពោះមុខសាធារណៈជនច្រើននាក់ពីបទមានសេ្នហាខុសច្បាប់នៅតាមទីសាធារណៈនិងស្ត្រី២នាក់ ចំពោះការរកស៊ីផ្លូវភេទ ។

ការវាយនេះ អាចនឹងត្រូវបានធ្វើឡើងជាចុងក្រោយនៅចំពោះមុនហ្វូងមនុស្សដ៏ច្រើននៅក្នុងខេត្តAcehបន្ទាប់ពីអភិបាលខេត្តនេះបានប្រកាសកាលពីដើមខែនេះថាការដាក់ទណ្ឌកម្មបែបនេះនឹងត្រូវបានផ្លាស់ប្តូរ ដោយធ្វើការវាយនឹងរំពាត់នៅក្នុងផ្ទះវិញ។

កាលពីឆ្នាំមុនបុរស២នាក់ត្រូវបានវាយនឹងរំពាត់ដោយសារស្រលាញ់ភេទដូចគ្នានៅចំពោះហ្វូងមនុស្សដ៏ច្រើន ដែលនាំឱ្យមានការចាប់អារម្មណ៍ជាអន្តរជាតិចំពោះការអនុវត្តច្បាប់អ៊ីស្លាមដ៏តឹងរឹងរបស់ខេត្ត Aceh ហើយក៏មានកាថ្កោលទោសខ្លាំងៗជាបន្តបន្ទាប់មកផងដែរ ។

ស្ត្រីដែលត្រូវបានចោទប្រកាន់ពីបទធ្វើពេស្យាចារ ត្រូវបានវាយនឹងរំពាត់ចំនួន១១ដងក្នុងមួយលើក។ ស្ត្រីម្នាក់នៃស្រ្តី២នាក់នេះ បានលើកដៃឡើងលើ បន្ទាប់ពីត្រូវបានវាយបាន៥ដង ដែលបង្ហាញពីការឈឺចាប់ខ្លាំង។ នាងត្រូវបានគេឱ្យផឹកទឹក ហើយការវាយបានបន្តធ្វើ ថ្វីបើមើលទៅនាង មិនមានសុខភាពល្អក៏ដោយ។

មនុស្សវ័យក្មេង៦ នាក់ដែលត្រូវបានគេចោទប្រកាន់ថាមានអាកប្បកិរិយាចែចង់ទាក់ទងស្នេហាខុសច្បាប់នោះ ត្រូវបានវាយពី១១ទៅ២២រំពាត់៕ដោយ:សុខា/sn

មន្ត្រី អានុវ ត្តច្បាប់ វាយ លើ ស្ត្រី ម្នាក់ ដែល ត្រូវបាន ចោទប្រកាន់ថា បាន ធ្វើ ជា ស្ត្រី រកស៊ី ផ្លូវភេទ នៅ ខាងក្រៅ វិហារ អ៊ីស្លាម មួយ នៅ ខេត្ត Aceh នៅ ថ្ងៃ សុក្រ នេះ ទី ២០ ខែ មេសា 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ