Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ពិនិត្យ​ការអភិវឌ្ឍ ដំណាំ​ក​សិ​-​ឧស្សាហកម្ម អំពៅស្ករ​

ដោយៈ ជា សីហៈ / ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅ​ព្រឹក​មិញ​នេះ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​ដំណាំ​អំពៅស្ករ និង​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្ករអំពៅ ក្នុង​តំបន់​ក​សិ​-​ឧស្សាហកម្ម លោក​ឧក​ញ្ញា លី យ៉ុង​ផាត់ ដែលមាន​ទីតាំង នៅក្នុង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

​នាឱកាស​នោះ លោក រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ឆន្ទៈ​វិនិយោគ​រោងចក្រ ផលិត​ស្កអំពៅ​នេះ ក្នុងខណៈដែល​វិស័យ​មួយចំនួន កំពុង​ជួប​វិបត្តិ ដោយសារ​ជំងឺឆ្លង​កូ​វីដ​-១៩ ហើយ​ពិតណាស់ ការចូលរួម​ពី​វិស័យ​ឯកជន គឺជា​ចលករ យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក ជួយ​អភិវឌ្ឍ​វិស័យ ក​សិ​-​ឧស្សាហកម្ម ដំណាំ​អំពៅ ក៏ដូចជា វិស័យសេដ្ឋកិច្ច និង​ចូលរួម​បង្កើត​ការងារ ជូន​ពលរដ្ឋ នៅ​មូលដ្ឋាន បាន​ចំនួន​ជាង មួយ​ពាន់​នាក់ ក្នុងពេល​បច្ចុប្បន្ន ហើយ​សង្ឃឹមថា ចំនួន​នេះ នឹងមាន​ការកើនឡើង នៅ​រដូវ​ប្រមូល​ផល ខាងមុខ នៅ​បំណាច់​ឆ្នាំនេះ​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី បាន​អញ្ជើញ​មក​តំបន់​នេះ​ម្តង ហើយ​បន្ទាប់ពី​រយៈពេល​ជិត មួយឆ្នាំ ថ្ងៃនេះ ជា​ដំណើរ​ទស្សនកិច្ច លើក​ទី​ពីរ របស់លោក រដ្ឋមន្ត្រី​មកកាន់ តំបន់​ក​សិ​-​ឧស្សាហ​កម្មនេះ ក្នុង​គោលបំណង​ពិនិត្យ និង​វាយតម្លៃ លើ​ខ្សែ​ច្រវាក់​ផលិតកម្ម ដំណាំ​អំពៅ និង​ការកែច្នៃ ជាពិសេស​ដើម្បី​ជួយ​ជំរុញ និង​លើកទឹកចិត្ត ឲ្យ​ក្រុមហ៊ុន បន្ត​ពង្រីក​អាជីវកម្ម ទាំង​ការដាំដុះ និង​កែច្នៃ​បំណង​ស្រូប យក​ពលកម្ម​ក្នុងស្រុក និង​បង្កើន​ចំណូល ក្នុង​គ្រួសារ​។

​យោងតាម​របាយការណ៍ របស់​អគ្គនាយក​ក្រុមហ៊ុន បាន​ឲ្យ​ដឹងថាៈ ៧០% គឺជា​ផលិតផល​អំពៅ ដែល​ផ្គត់ផ្គង់​ឲ្យ​រោងចក្រ គឺ​ចុះកិច្ចសន្យា​ប្រមូល​ទិញ ពី​ប្រជាកសិករ ហើយ​សង្ឃឹមថា នៅ​រដូវ​ប្រមូល​ផល​ដ៏​ខ្លី ខាងមុខ ក្រុមហ៊ុន​អាច​ស្រូបយក​ពលកម្ម​ក្នុងស្រុក សម្រាប់​ធ្វើការ​ក្នុង​ចំការ និង​ក្នុង​រោងចក្រ បាន​យ៉ាងច្រើន បន្ថែមទៀត​៕/V​

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ពិនិត្យ​ការអភិវឌ្ឍ ដំណាំ​ក​សិ​-​ឧស្សាហកម្ម អំពៅស្ករ​ រដ្ឋមន្ត្រី​កសិកម្ម ចុះ​ពិនិត្យ​ការអភិវឌ្ឍ ដំណាំ​ក​សិ​-​ឧស្សាហកម្ម អំពៅស្ករ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular