ប្រែសម្រួលៈវាសនា/ហ្សេរុយសាឡឹម៖ អ៊ីស្រាអ៊ែលនៅថ្ងៃសៅរ៍នេះបានបញ្ជាទៅគ្រប់ស្ថានទូតរបស់ខ្លួនអោយប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីអ៊ីរ៉ង់គំរាមសងសឹកក្រោយមានឃាតកម្មលើអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ម្នាក់នៅជិតរដ្ឋធានីតេអេរ៉ង់កាលពីមួយថ្ងៃមុន ។នេះបើតាមការផ្សាយរបស់សារព័ត៌មានអ៊ីស្រាអែល Israeli N12 news ។
តែអ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា ក្រសួងមិននិយាយអំពីបញ្ហាសន្តិសុខពាក់ព័ន្ធនឹងតំណាងរបស់ខ្លួននៅបរទេសទេ។
អ៊ីរ៉ង់បានបន្ទោសអ៊ីស្រាអែល ចំពោះមរណភាពរបស់លោកម៉ូសេន ហ្វាករីហ្សាដេស ដែលបានស្លាប់ក្នុងការឆ្មក់វាយប្រហារលើរថយន្តរបស់លោកកាលពីថ្ងៃសុក្រ។
ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានចោទប្រកាន់អ៊ីស្រាអែលចំៗ ថាជាអ្នកសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ដែលលោកខាងលិចសង្ស័យជាយូរមកហើយថាជាមេគំនិតនៃកម្មវិធីគ្រាប់បែកនុយក្លេអ៊ែរសម្ងាត់របស់អ៊ីរ៉ង់។
លោកប្រធានាធិបតី ហាសសាន រ៉ូហានី បានចោទប្រកាន់សត្រូវសួពូជអ៊ីស្រាអែលថាជា«អ្នកស៊ីឈ្នួល»អាម៉េរិកនិងស្វះស្វែងបង្កចលាចល។លោកបានប្តេជ្ញាធ្វើការឆ្លើយតប«ក្នុងពេលសមគួរ»មួយ និងថា ប្រទេសលោកនឹងមិនធ្លាក់ចូលក្នុង«អន្ទាក់»ណាមួយ នៅពេលមេដឹកនាំសាសនាអ៊ីរ៉ង់ លោកអាលី ខាមេនី បានអំពាវនាវអោយដាក់ទោសជនប្រព្រត្តិនិងអ្នកទទួលខុសត្រូវចំពោះការសម្លាប់នេះ៕
លោកប្រធានាធិបតី រ៉ូហានី បានិយាយថា «ប្រជាជាតិអ៊ីរ៉ង់ឆ្លាតដោយមិនធ្លាក់ចូលក្នុងអន្ទាក់នៃការសមគំនិត បង្កើតឡើងដោយអ៊ីស្រាអែល»ឡើយ