Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត បុក​ម៉...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្យ​ប្តី និង​ប្រពន្ធ ស្លាប់ នៅ​ស្រុក​គូ​លេន​

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិហារៈ ប្តី និង​ប្រពន្ធ ស្លាប់ នៅនឹងកន្លែង​កើតហេតុ ដោយសារ​រថយន្ត បាន​បុក​ម៉ូតូ​របស់​ពួកគេ ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦៤ ត្រង់​អូរ​ស្រឡៅ​ប្រហោង ស្ថិតក្នុង​ភូមិស្រ​យ៉ង​ជើង ឃុំ​ស្រ​យ៉ង ស្រុក​គូ​លេន ខេត្តព្រះវិហារ កាលពី​ព្រលប់ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ឯក ឡាញ លី​ស៊ីវ​ឡេង អធិការនគរបាល ស្រុក​គូ​លេន បានឱ្យដឹងថាៈ រថយន្ត​បង្ក​ម៉ាក​អ៊ី​ស៊ុយ​ហ្ស៊ុ​យ ( ISUZU ) ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ ២AS8762 ក្នុង​ល្បឿន​លឿន ។ រថយន្ត​នេះ បាន​ជ្រុល​ទៅបុក ជាមួយ​ម៉ូតូ ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី ២០០៥ ពាក់​ផ្លាកលេខ បាត់ដំបង 1A2887 បើកបរ​ដោយ​បុរស​ម្នាក់ មាន​ឌុប​ប្រពន្ធ ដែល​គេ​ពុំទាន់​ស្គាល់ឈ្មោះ បណ្តាលឱ្យ​ជនរងគ្រោះ ស្លាប់​ទាំង ២ នាក់ នៅនឹងកន្លែង​កើតហេតុ​តែម្តង​។

​ចំណែក​ម្ចាស់​រថយន្ត​បង្ក ឈ្មោះ មៀ​វ គ​ន្ធា ភេទ​ស្រី អាយុ ៣៥ ឆ្នាំ មានមុខ​របរ ជា​បុគ្គលិក​ក្រុមហ៊ុន បំពង់​ទីប​ជ័រ ស្នាក់នៅ​ភូមិស្រ​យ៉ង​ជើង ឃុំ​ស្រ​យ៉ង ស្រុក​គូ​លេន ខេត្តព្រះវិហារ ៕/V​

រថយន្ត បុក​ជាមួយ​ម៉ូតូ បណ្តាលឱ្យ​ប្តី និង​ប្រពន្ធ ស្លាប់ នៅ​ស្រុក​គូ​លេន​
រថយន្ត បុក​ជាមួយ​ម៉ូតូ បណ្តាលឱ្យ​ប្តី និង​ប្រពន្ធ ស្លាប់ នៅ​ស្រុក​គូ​លេន​ រថយន្ត បុក​ជាមួយ​ម៉ូតូ បណ្តាលឱ្យ​ប្តី និង​ប្រពន្ធ ស្លាប់ នៅ​ស្រុក​គូ​លេន​

រថយន្ត បុក​ជាមួយ​ម៉ូតូ បណ្តាលឱ្យ​ប្តី និង​ប្រពន្ធ ស្លាប់ នៅ​ស្រុក​គូ​លេន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular