ដោយ: មុនីរ័ត្ន–ទេព កង្រី/ភ្នំពេញៈ ករណីពុលស្រាសនៅខេត្តកំពង់ឆ្នាំងបានបណ្ដាលឲ្យមនុស្សចំនួន ៤នាក់ បានស្លាប់និងជិត ៦០នាក់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យពេទ្យ។សមត្ថកិច្ចបានឃាត់ខ្លួនអ្នកលក់ស្រាសចំនួន ៣នាក់។
បើតាមប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកប្រាក់ វ៉ុន បានប្រាប់រស្មីកម្ពុជាឲ្យដឹងនៅម៉ោង ៩:២៥យប់នេះថា ប្រជាពលរដ្ឋ ៤នាក់ស្លាប់ ដោយក្នុងនោះស្លាប់តាមផ្លូវចំនួន ២នាក់ពេលបញ្ជូនមកសង្គ្រោះនៅភ្នំពេញ និងចំនួន ២នាក់ស្លាប់នៅមូលដ្ឋាន។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋសរុបចំនួន ៦៣នាក់ បានពុលស្រាស និងបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត៥៧នាក់ ធ្ងន់៦នាក់ បញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញ ៤នាក់ និងស្លាប់នៅតាមផ្លូវ២នាក់ និងនៅឯមូលដ្ឋានស្លាប់ ២នាក់ទៀត។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងភូមដំរិប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ពិលចំនួន ៣នាក់ និងនៅភូមិក្រោយវត្ត ក្នុងឃុំខ្លុងពពក ស្រុកទឹកផុសចំនួន ៦១នាក់ បានបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕