ច្បាប់​វៀតណាម​ថ្មី អាចឱ្យ​មន្ត្រី​ពុករលួយ​រួចផុត​ពី​ទោស​ប្រហារជីវិត ប៉ុន្តែ លុយ​ពុករលួយ ត្រូវ​សង​មកវិញ​

1373
ចែករម្លែក

ការធ្វើវិសោធកម្ម​ច្បាប់ព្រហ្មទណ្ឌ​របស់​វៀត​ណា​ម ដែល​នឹង​ត្រូវបាន​អនុវត្ត​នៅ​ខែមករា​ឆ្នាំ​២០១៨​នោះ ផ្តល់ឱកាស​ដល់​អ្នក​ទាំ​ង​ឡាយ​ដែល​ត្រូវបាន​រកឃើញ​ទោសកំហុស​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ ឱ្យ​រួច​ផុតពី​ទោស​ប្រហារជីវិត​បាន បើសិន ពួកគេ​ប្រគល់​៧៥​ភាគរយ​មកវិញ​នៃ​ចំនួន​លុយ​ពុករលួយ​របស់​ពួកគេ​។ នេះ​បើ​យោងតាម​វេ​ប​សាយ VnExpress International ។​

ក្រុមមន្ត្រី​បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​ដែល​ធ្វើឡើង​ដោយ​កា​រិ​ល័យ​ប្រធានាធិបតី​កាលពី​ថ្ងៃ​ពុធ ទី​១២ កក្កដា​ថា អ្នក​ទាំងឡាយ​ដែល​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ពីបទ​ប្រ​ពឹ​ត្ត​អំពី​ពុករលួយ​ឬ​ទទួល​ប្រាក់​សំណូក អាច​ត្រូវបាន​កែប្រែ​ទោស​ប្រហារជីវិត​នោះមក​ជាប់គុក​អស់​មួយជីវិត​វិញ បើសិន​ពួកគេ​នោះ សហការ​ជាមួយ​ក្រុម​អាជ្ញាធរ​ក្នុងអំឡុងពេល​ការស៊ើបអង្កេត ហើយ ប្រគល់​៧៥​ភាគរយ​មកវិញ​ដោយ​ស្ម័គ្រចិត្ត​នៃ​ចំនួន​លុយ​ខុសច្បាប់​របស់​ពួកគេ​។​

ច្បាប់ព្រហ្មទណ្ឌ​ឆ្នាំ​២០១៥​នេះ តាម​ការគ្រោងទុក​នោះ គឺ​ចាប់ផ្តើម​អនុវត្ត​នៅ​ខែកក្កដា​ឆ្នាំ​២០១៦ ឯណោះ ប៉ុន្តែ វា​ត្រូវបាន​ពន្យារពេល ដោយសារ​មាន​បញ្ហា​ខ្លះៗ​ទាក់ទង​ការធ្វើ​ច្បាប់​នេះ ។ សភា​វៀតណាម​បានអនុម័ត​ច្បាប់​កែប្រែ​ថ្មី​នេះ កាលពី​ខែ​មុន​៕ ​ដោយ ៖សុខា

​សភា​វៀតណាម បានអនុម័ត​ច្បាប់​កែប្រែ​ថ្មី​នេះ កាលពី​ខែ​មុន

ទីតាំងផ្សាយពាណិជ្ជកម្ម