Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់​ដ...

បុរស​ម្នាក់​ដើរ​ឆ្លើង​ផ្លូវត្រូវ​រថយន្តបុក​ស្លាប់​

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់ ពេល​ដើរ​ឆ្លងផ្លូវ​ហើយ​ត្រូវបាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ហើយ​កិន រួច​បើក​រត់​បាត់ស្រមោល កាលពី​វេលា ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​សៅ​រ៏ ទី​២៨ ខែវិច្ឆិកា​ឆ្នាំ​២០២០ ត្រង់ចំណុច​ជិត​រង្វង់​មូល​ចោមចៅ​ចាស់​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដោយមាន​ភិនភាគ សម្បុរ​ស​ល្មម ស្លៀកខោ​សាច់​ក្រណាត់​ជើងវែង​ពណ៌​ខ្មៅ ពាក់​អាវដៃវែង​ផ្កា ពណ៌​ដី វ័យ​ប្រហែល​៣០​ឆ្នាំ​ជាង កម្ពស់ ប្រហែល​១​ម៉ែត្រ​៦០​ធ្វើដំណើរ​ថ្មើរជើង​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​រថយន្ត​ដឹក​សព​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​រងចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​នៅពេល​ក្រោយ​៕​

បុរស​ម្នាក់​ដើរ​ឆ្លើង​ផ្លូវត្រូវ​រថយន្តបុក​ស្លាប់​

បុរស​ម្នាក់​ដើរ​ឆ្លើង​ផ្លូវត្រូវ​រថយន្តបុក​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular