ដោយៈទេពកង្រី/កំពង់ឆ្នាំងៈពិធីប្រកាសបញ្ចូលសមាជិកសមាជិកាថ្មី នៃគណបក្សប្រជាជនកម្ពុជា ជាសិស្សានុសិស្សមកពីវិទ្យាល័យស្រុកជុំគិរី និងប្រជាពលរដ្ឋ ចំនួន153 នាក់ បានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជលគិរីថ្ងៃទី28 វិច្ឆិកា 2020 ម្សិលមិញដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ឹង លាងហ៊ួរ សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកជលគិរី, លោក ម៉ៅ សែនសេត ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំព្រៃគគីរ, លោកស៊ុន សុវណ្ណរិទ្ធ ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជលគិរី និងលោក សុវណ្ណារ៉ា ក្រុមប្រឹក្សាខេត្តនិងជាក្រុមការងារខេត្តចុះស្រុកជលគិរី ព្រមទាំងលោក លោកស្រី ជាសមាជិកសមាជិកាថ្នាក់ស្រុកឃុំចូលរួមផងដែរ ។
មានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះផងដែរ អ៊ឹងលាងហ៊ួរ សមាជិកព្រឹទ្ធសភាបានធ្វើការផ្តាំផ្ញើដល់សមាជិកសមាជិកាបក្សត្រូបផ្ទៃក្នុងឲ្យបានរឹងមាំនិងចូលរួមផ្សព្វផ្សាយគោលនយោបាយរបសគណបក្សប្រជាជនកម្ពុជាឲ្យបានយល់ច្បាស់និងចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ2022 និងតំណាងរាស្ត្រនៅក្នុងឆ្នាំ 2023 ខាងមុខនេះឱ្យទទួលបានជោគជ័យ ។
នៅក្នុងពិធី តំណាងសមាជិកថ្មីបានធ្វើការប្ដេជ្ញាចិត្តដូចតទៅ៖
១-ខិតខំអភិវឌ្ឍអប់រំសមត្ថភាពខ្លួនឲ្យក្លាយទៅជាកម្លាំងពិតរបស់គណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិ
២-សាម្គីភាពផ្ទៃក្នុងបក្សឲ្យបានល្អនិងទំនាក់ទំនងល្អជាមួយនឹងមូលដ្ឋាននានាក្នុងសង្គម ដើម្បីពង្រឹងកិត្យានុភាពរបស់គណបក្ស
៣-គាំទ្របេក្ខភាពសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិដើម្បីដឹកនាំប្រទេសកម្ពុជា ឱ្យមានសុខសន្តិភាពនិងការអភិវឌ្ឍបន្តនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត ៕