ដោយ: សុខុម / ស្ទឹងត្រែង: សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ដកហូតថ្នាំញៀនប្រមាណជាពីរម៉ឺនគ្រាប់។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះ ធ្វើឡើងនៅភូមិលើឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង វេលាម៉ោង ៤ល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ធីង សីហា ភេទប្រុស អាយុ ២០ឆ្នាំ។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងគ្រឿងញៀនចំនួន ១០កញ្ចប់ស្មើ១០០កញ្ចប់តូច នឹងប្រមាណជាពីរបីគ្រាប់កកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសាកសួរ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា សារធាតុញៀនទាំងអស់នេះ គឺជាប្រភេទមេតំហ្វេតាមីនWY៕