Home ព័ត៌មានជាតិ សង្គម អាជ្ញាធរ​ខណ្ឌ...

អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ធ្វើ​សកម្មភាព​ឈូសឆាយ​ផ្លូវ​អម​ប្រឡាយ​ព្រែកបាក់​ទូក

ដោយ​: រ៉ា​មន / ភ្នំពេញ​: កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​ដឹកនាំ​ក្រុមការងារ​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ និង​រដ្ឋបាល​សង្កាត់​ទួល​សង្កែ​ទី​១ ចុះ​ឈូសឆាយ​បណ្ដោះអាសន្ន ផ្លូវ​អម​ប្រឡាយ​ព្រែកបាក់​ទូក មាន​ប្រវែង​២៣០​ម៉ែត្រ និង​ទទឹង​៨​ម៉ែត្រ ដែល​ស្ថិតនៅ​ក្រុមទី​៨ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ដើម្បី​កាត់បន្ថយ​ការធ្វើ​ចរាចរណ៍​ពី​ផ្លូវ​លេខ​៩០៧ ដែល​កំពុងតែ​កកស្ទះ​ស្ទើរតែ​រៀងរាល់ថ្ងៃ ដោយសារតែ​កំណើន​យានយន្ត និង​កំណើន​មនុស្ស ជាពិសេស សកម្មភាព​ឈូសឆាយ​ខាងលើនេះ ជា​ការជួយ​សម្រួល​ដល់​ការ​ដំណើរ​របស់​ប្រជាពលរដ្ឋ​មកពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ក្នុងពេល​កំពុង​ឈូសឆាយ​ផ្លូវ​ខាងលើនេះ កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ និង​ប្រជា​ការពារ​សង្កាត់ បានធ្វើការ​ប្រមូល​សំរាម​តាម​ដងផ្លូវ​នេះ​។​

​ក្នុងឱកាស​នេះ លោក​អភិបាលខណ្ឌ​បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន ដល់​ប្រជា​ការពារ​សង្កាត់​ទួល​សង្កែ​ទី​១​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular