Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វើ​ទស្សនកិច្ច​រោងចក្រ​ផលិត​វ៉ាក់សាំង នៅពេល​ការ​ឆ្លងកូវី​ដ​១៩​បន្ត​កើនឡើង​ខ្លាំង​

​ប្រែ​សម្រួលៈ​វាសនា​/​អាម៉េដាបាត​,​ឥណ្ឌា​៖ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណា​រេ​នដ្រា ម៉ូ​ឌី កាលពី​ថ្ងៃ​សៅរ៍​ទី​២៨​វិច្ឆិកា បាន​ទៅ​ទស្សនា​ទីតាំង​បង្កើត​និង​ផលិត​វ៉ាក់សាំង​កូវី​ដ​១៩​ឈាន​មុខ​របស់​ប្រទេស​ចំនួន​៣​នៅពេល​​វីរុស​កូរ៉ូ​ណាបន្ត​ឆ្លង​រាលដាល​ខ្លាំង​នៅក្នុង​ប្រទេស​នេះ​។​

​ឥណ្ឌា​បាន​កត់ត្រា​ឃើញ​មាន​អ្នក​ឆ្លង​វីរុស​នេះ​សរុប​៩,៣៥​លាន​នាក់ ជា​ចំនួន​ឆ្លង​ខ្ពស់​បំផុត​លំដាប់​ទី​២​បន្ទាប់​ពី​អាម៉េរិក ។​កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​នេះ​បាន​រាយការណ៍​ការឆ្លង​ថ្មី​ចំនួន​៤១.៣២២​ករណី និង​៤៨៥​នាក់​បាន​ស្លាប់​។​

​រដ្ឋ​ម៉ា​ហា​រ៉ា​ស្ត្រា ដែល​មាន​ទីក្រុង​ហិរញ្ញវត្ថុ​មុំ​បៃតាំង​នៅ រងគ្រោះ​ខ្លាំង​ជាង​គេ​ពី​វីរុស​កំណាច​នេះ ។​វា​មាន​អ្នក​ឆ្លង​សរុប​១,៦៨​លាន​នាក់ ជា​ចំនួន​ឆ្លង​ខ្ពស់ជាង​ប្រទេស​មាន​ការឆ្លង​ល្បីល្បាញ​នានា​ដូចជា អេ​ស្ប៉ា​​ញ អ៊ីតាលី ឬ​ចក្រភព​អង់គ្លេស​។​

​លោក​ម៉ូ​ឌី​បាន​ទៅ​មើល​រោងចក្រ​នៅ​ទីក្រុង​៣ មួយ​នៅ​ក្រុង​អា​ម៉េ​ដា​បាត មួយ​នៅ​ហៃ​ដេ​រ៉ា​បាត និង​មួយទៀត​ទីក្រុង​ពូន​។​លោក​បាន​អបអរ​ពួក​អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា​និង​ធានា​ចំពោះ​ពួកគេ​អំពី​ការគាំទ្រ​​របស់​រដ្ឋាភិបាល​។​

​សូមបញ្ជាក់​ថា ក្រុមហ៊ុន​ឥណ្ឌា​ជាច្រើន​កំពុង​ធ្វើ​ការពិសោធន៍​វ៉ាក់សាំង​ផលិត​ក្នុងស្រុក ព្រមទាំង​សាក​ពិសោធន៍​វ៉ាក់សាំង​ផលិត​នៅ​បរទេស​។​វិទ្យាស្ថាន​Serum Institute​ជា​ទីតាំង​មួយ​ដែល​លោក​ម៉ូ​ឌី​​បាន​ទៅ​ទស្សនា​ផងដែរ បាន​សហការ​ជាមួយ​ដៃគូ​ពិភពលោក រួមមាន​AstraZeneca និង Novavax Inc​ដើម្បី​ពិសោធន៍​វ៉ាក់សាំង​នៅ​ឥណ្ឌា​និង​ផលិត​វា ក្នុងករណី​វ៉ាក់សាំង​ពិសោធន៍​ទាំងនោះ​ត្រូវបាន​​ទទួល​ស្គាល់​ថា​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​។​

​ឥណ្ឌា​រំពឹងថា​នឹង​សំរេច​ការសាកល្បង​វ៉ាក់សាំង​Covaxin​ដំណាក់កាល​ចុងក្រោយ​នៅ​មួយ​ឬ​ពីរ​ខែ​ទៀត នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​៕

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ទស្សនា​រោងចក្រ Zydus Biotech Park​នៅ​ក្រុង​អា​ម៉េ​ដា​បាត​ដើម្បី​ពិនិត្យមើល​ដំណើរការ​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​កាលពី​ថ្ងៃ​២៨​វិច្ឆិកា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular